ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកបន្ទាយ សហការជាមួយប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅចំណុចផ្ទះ ឡេង សុភឿន ភេទស្រី ស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី នៅថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ០៨៨ ចេញដោយលោកចៅក្រមស៊ើបសួរ សំ ដារ៉ា ចំនួនម្នាក់ ភេទប្រុសនិងម្នាក់ទៀតជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​។ ដកហូតបានថ្នាំញៀនចំនួន ០២កញ្ចប់ រួចបញ្ជូនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីទៅស្នងការដ្ឋានប៉ូលិសខេត្ត​៕

adverise with khmeread