បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការប៉ូលិសស្រុករុក្ខគីរី កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទីរសៀល បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចុះបង្រ្កាបករណីល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង នៅចំណុចភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនអ្នកប្រព្រឹត្ត ០៥នាក់ ក្នុងចំណោមអ្នកប្រព្រឹត្តច្រើននាក់ទៀតដែលរត់គេចខ្លួន។
ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់ភេទប្រុសត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន១៣គ្រឿង,មាន់ជល់ចំនួន០៣ក្បាល,កៅស៊ូជ័រជាសង្វៀនសម្រាប់ជល់មាន់ចំនួន០៣ដុំស្ថិតនៅទីកន្លែងនោះតែម្តង។
ក្រោយពេលធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច សមត្ថកិច្ចបានធ្វើការអប់រំណែនាំដោយធ្វើកិច្ចសន្យា ឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះបន្តទៀត រួចបានឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
