adverise with khmeread %e1%9e%85%e1%9f%84%e1%9e%9a

ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​

    ភ្នំពេញ​៖ ក្មេង​ទំនើ​ចំនួន​២​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ខណៈដែល​ពួកគេ​បាន​លាក់ទុក​អាវុធជា​ដាវ​សាំ​ម៉ូ​រ៉ៃ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃ​ទី​១៦​ខែ​ធ្នួ ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវ​ណត​ប្រ៊ីត ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​     ប៉ូលិសបាន​ឲ្យដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​នោះ​ទី​១​-ឈ្មោះ សុ​ត ណា​ឃីម ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ធ្វើស្រែ​ទី​២-​ឈ្មោះ យ៉ាង ច​ន្នី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​អ្នក​ទាំ​២​ស្នាក់នៅ​ភូមិ​ក្រាំង​ស្បូវ​ឃុំ​មហាឫស្សី ស្រុក​គង​ពីសី​ខេត្ត​កំពង់ស្ពឺ​។​
​     ប៉ូលិសបន្តថា​ នៅ​មុនពេល​ឃាត់ខ្លួន​ប៉ូលិស​បានធ្វើល្បាត​នៅ​ចំណុច​ខាងលើ​ហើយក៏ឃើញ​ក្មេង​ទំនើង​ទាំ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កសុយ​ស៊ីគី​និច​ពណ៌ផ្កាឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1.0432 គួ​រឲ្យសង្ស័យក៏ឃាត់​ឆែកឆេ​ឃើញ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​និងដែកច្នៃសម្រាប់ឆ្កឹះសោ ដែល​ពួកគេ​លាក់​ទុក​ដាក់​ក្រោម​កែបម៉ូតូ​នោះ​ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​មក​សាកសួរ​តែម្តង​។
   ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បានឃាត់ខ្លួន​នៅ​អធិការដ្ឋានប៉ូលិសខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​៕

adverise with khmeread

មតិយោបល់