adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

ខឹង​មន្ត្រីប៉ូលិស​ដក​កូនសោ​ឡាន ដណ្តើមយក​អាយកូម​បែកខ្ទេច​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ហិង្សា​ដោយ​ចេតនា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ (​របស់​ប៉ូលិស​)​កាលពី​វេលា​ម៉ោង​១៦ ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​៤ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។ 

     ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធន់ ចាន់នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​តាំង​ស្អាង ឃុំ​កំពុងចំលង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ 

     ចំណែក ជនរងគ្រោះ​ឈ្មោះ ហុក វណ្ណា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​១ ស្នាក់​នៅផ្ទះ​លេខ​២៣២ZA ភូមិ​ដើម​ម៉ា​ឃ្លឿ សង្កាត់​ច្បារអំពៅ​១ បណ្តាល​ឲ្យ​រងរបួស​បន្តិចបន្តួច​។ សម្ភារៈ​ដកហូត រថយន្ត​១​គ្រឿង​ម៉ាក​សាំង​យ៉ុង​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-2140​។ 

     ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​១ ពេលនោះ​ជនសង្ស័យ​ឈប់​រថយន្ត ហៅ​ម៉ូយ​ហើយ​ជនរងគ្រោះ បាន​ដេញ​ឲ្យ​ទៅមុខ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍។ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​បើករថយន្ត​ទៅមុខ​ទេ ពេលនោះ​ជនរងគ្រោះ​ទៅ​ដកយក​កូនសោ​រថយន្ត​។ ភ្លាមនោះ​ជនសង្ស័យ​ចុះមក ហើយ​ដណ្តើមយក សោ​រថយន្ត​ពី​ជនរងគ្រោះ និង​បាន​ដណ្តើមយក​វិទ្យុទាក់ទង​ពី​សមត្ថកិច្ច​បោក​ទៅនឹង​ដី​ធ្វើ​ឲ្យ​ខូចខាត។ 

    បន្ទាប់មក​ជនសង្ស័យ​បាន​បើករថយន្ត​គេច​ពេល នោះ​សមត្ថកិច្ច​បាន​សហការ​ឃាត់​រថយន្ត និង​ជនសង្ស័យ​យកមក​ខណ្ឌ​ដើម្បី​សាកសួរ​។ 

    បច្ចុប្បន្ន​ជនសង្ស័យ និង​រថយន្ត​ប្រគល់​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់