វ៉ាក់សាំងចិនបង្ហាញប្រសិទ្ធភាព ៥០,៤% ក្នុងការសាកល្បងព្យាបាលនៅប្រេស៊ីល

លទ្ធផលចុងក្រោយបង្អស់ដែលចេញដោយក្រុមអ្នកស្រាវជ្រាវបានបង្ហាញថាវ៉ាក់សាំងការពារមេរោគកូរ៉ូណា ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac របស់ចិន ត្រូវបានរកឃើញថាមានប្រសិទ្ធភាព ៥០,៤% ក្នុងការសាកល្បងព្យាបាលនៅប្រេស៊ីល។

វាបង្ហាញថាវ៉ាក់សាំងមានប្រសិទ្ធិភាពតិចជាងទិន្នន័យដែលបានលើកឡើងពីមុន លើសពី ៥០ ភាគរយ ដែលត្រូវការសម្រាប់ការអនុម័តបទប្បញ្ញត្តិ។

វ៉ាក់សាំងចិនគឺជាវ៉ាក់សាំងមួយក្នុងចំណោមពីរដែលរដ្ឋាភិបាលប្រេស៊ីលត្រៀមទិញ។

ប្រេស៊ីលជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងឥទ្ធិពលអាក្រក់បំផុតដោយកូវីដ១៩។

ក្រុមហ៊ុន Sinovac ដែលជាក្រុមហ៊ុនជីវបច្ចេកវិជ្ជានៅទីក្រុងប៉េកាំងស្ថិតនៅពីក្រោយវ៉ាក់សាំង CoronaVac ។ វាដំណើរការដោយប្រើភាគល្អិតវីរុសដែលត្រូវបានសម្លាប់ដើម្បីបញ្ចោញប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវីរុសដោយមិនមានគ្រោះថ្នាក់ដល់ការឆ្លើយតបនឹងជំងឺធ្ងន់ធ្ងរទេ។

ប្រទេសជាច្រើនរួមមានឥណ្ឌូណេស៊ី តួកគី និងសិង្ហបុរីបានដាក់ការបញ្ជាទិញវ៉ាក់សាំងនេះ៕ ប្រភព ៖ BBC


 

adverise with khmeread