អតីតខ្សែការពារ Rio Ferdinand របស់ក្លឹប Manchester United មានសង្ឃឹមច្រើនលើកីឡាករចំណូលថ្មី Amad Diallo ដោយអះអាងថា កីឡាកររូបនេះអាចនឹងក្លាយជាកីឡាករឆ្នើមលើពិភពលោក ដូចជាកីឡាករ Cristiano Ronaldo ។
Diallo នៅទីបំផុតបានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងកិច្ចព្រមព្រៀងមួយដែលអាចនឹងកើនដល់៣៧លានផោន។ ក្លឹប United បានចំណាយដំបូង១៩លានផោន ប៉ុន្តែនឹងចំណាយបន្ថែម១៨លានផោនទៀតនៅពេលបន្ទាប់។
កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងការប្រកួត ហើយ United នឹងមានទំនុកចិត្តថា កីឡាករវ័យក្មេងរូនេះអាចនឹងបំពេញតួនាទីបានល្អ។ លោក Ferdinand ជឿថា Diallo អាចធ្វើបានល្អនាពេលអនាគត។
Ferdinand បាននិយាយថា “យើងទើបនឹងទិញកីឡាករវ័យក្មេងពីក្លឹប Atalanta ហើយសង្ឃឹមថា គាត់នឹងធ្វើអ្វីមួយបានល្អ។ ប្រសិនបើអ្នកមើលឃើញពីវីដេអូឃ្លីប និងជជែកជាមួយអ្នកនៅក្លឹបនេះដែលបានចូលរួមទិញកីឡាកររូបនេះ នោះនឹងដឹងថា គាត់អាចក្លាយជាកីឡាករឆ្នើមក្នុងពិភពលោក”៕
