Hudson Odoi សារភាពថា កំពុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីកាត់បន្ថយកំហុស

        កីឡាករ​ Callum Hudson Odoi របស់​ក្លឹប Chelsea បាន​សារភាព​ថា មាន​កំហុស​ក្នុងការ​ប្រកួត ហើយ​ចង់ស្តាមុ​ខមាត់ឡើង​វិញ។

        ខ្សែបម្រើ​រូបនេះ​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជាមួយ​ក្រុម Chelsea កាល​ពី​ឆ្នាំ​២០១៨​ ហើយ​ភ្លាមៗនោះកីឡាកររូបនេះទទួល​បានការ​គាំទ្រ​ភ្លាមៗ​ចំពោះ​ទម្រង់​លេង​ដ៏ល្អ​ចំពេល​មាន​ការ​ប៉ាន់ប្រមាណ​មិនចេះចប់​ថា ក្លឹបយក្ស​អាល្លឺម៉ង់​ Bayern Munich កំពុង​អន្ទះ​សា​ចង់​បានកីឡាករ​រូបនេះ។

        Hudson Odoi បន្ត​នៅ​ជាមួយ​ក្លឹប Chelsea និង​បាន​បន្ត​កិច្ច​សន្យា​ដល់​ឆ្នាំ​២០២៤​ ដោយ​ស្ថិតក្នុងចំណោម​កីឡាករ​ដែល​រកបាន​ប្រាក់​ឈ្នួល​ច្រើន​នៅ​ក្នុង​ក្លឹបនេះ ប៉ុន្តែ​នៅ​ពេលនេះកីឡាករ​វ័យ​ក្មេង​រូបនេះ​បានសារភាព​ថា ខ្លួន​ត្រូវ​ប្រឹងប្រែងបន្ថែម​​ទៀត។

ថ្លែង​ប្រាប់គេហទំព័ររបស់​ក្លឹប Chelsea កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​និយាយថា “​គ្មាន​នរណាម្នាក់ជា​កីឡាករ​ល្អឥតខ្ចោះនោះទេ។ វាតែងតែមាន​កំហុស​ ហើយ​អ្នក​ចង់ធ្វើ​ឲ្យ​បាន​ល្អ​រៀងរាល់ថ្ងៃ”។ 

        Hudson-Odoi បាន​និយាយថា “​ខ្ញុំ​ចង់​បន្ត​ប្រឹងប្រែង​និង​រៀនសូត្ររាល់ថ្ងៃ។ ខ្ញុំចង់​បន្ត​អប់រំ​ខ្លួនឯង​និង​ទស្សនា​វីដេអូ​ឃ្លីប​នៅផ្ទះ”។

        កាល​ពីដំណាច់​រដូវក្តៅ​ឆ្នាំ​២០២០​ មាន​ការបង្ហើបប្រាប់ថា ក្លឹប Chelsea បាន​ច្រាន​ចោល​សំណើផ្ទេរ​ដែល​មាន​ទឹកប្រាក់​៧០​លានផោន​ពី​ក្លឹប Bayern ៕

adverise with khmeread