FBI កំណត់បានជនសង្ស័យធ្វើឃាតប៉ូលិសនៅវិមានកាពីតូល

FBI បានបញ្ចេញរូបភាពជនសង្ស័យចំនួនពីរសន្លឹក ដែលពួកគេចង់សួរសំណួរអំពីឃាតកម្មលើមន្ត្រីប៉ូលិសរបស់វិមានកាពីតូលឈ្មោះ Brian Sicknick អំឡុងពេលកុបកម្មហិង្សាកាលពីសប្ដាហ៍មុន។

រូបភាពទីមួយបង្ហាញបុរសចំណាស់មានពុកមាត់ម្នាក់ពាក់មួកប៉ាក់ពណ៌ខៀវដោយមានអក្សរពីលើថា CFD ។

រូបភាពទីពីរ ដែលមិនបង្ហាញមុខជនសង្ស័យ គឺបង្ហាញបុរសម្នាក់នោះយកបំពង់ពន្លត់អគ្គីភ័យទៅគប់លើក្បាលមន្ត្រីប៉ូលិសម្នាក់។

អាជ្ញាធរមិនទាន់អះអាងនៅឡើយថាតើមន្ត្រីប៉ូលិសក្នុងវីដេអូនោះគឺជាលោក Sicknick ដែលបានស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្បាលរបស់គាត់ត្រូវបានគេគប់នឹងឧបករណ៍ពន្លត់អគ្គីភ័យនោះ ខណៈដែលគាត់និងមិត្តរួមការងាររបស់គាត់ប្រឈមមុខនឹងអ្នកគាំទ្រលោកត្រាំរាប់រយនាក់ ដែលបានអុកឡុកវិមានកាពីតូលកាលពីថ្ងៃពុធសប្តាហ៍មុន។

ឥឡូវ FBI បានស្នើនរណាដែលស្គាល់បុរសនៅក្នុងរូបនេះឱ្យធ្វើការទាក់ទងទៅអ្នកស៊ើបអង្កេតភ្លាមៗ៕


 

adverise with khmeread