ស្ត្រេសខ្លាំងមែនទេ? តោះមកមើលកំពូលអាហារទាំង ៦ ញ៉ាំភ្លាមជួយបំបាត់ស្ត្រេសភ្លែត

ប្រសិនបើអ្នកស្ត្រេសខ្លាំង វិធីល្អបំផុតគឺបំបាត់វាតាមបែបធម្មជាតិ មិនគួរលេបថ្នាំពេទ្យនោះឡើយ។ 

ស្ត្រេសមិនត្រឹមពិបាកបញ្ចៀសប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តទៀតផង។ ស្ត្រេសយូរៗនឹងនាំឱ្យយើងកើតជំងឺជាច្រើន ដូចជាជំងឺបេះដូង និងជំងឺបាក់ទឹកចិត្ត (Depression)។

ខាងក្រោមនេះគឺជាអាហារល្អបំផុតណែនាំដោយអ្នកឯកទេសដើម្បីបំបាត់ស្ត្រេសមួយរំពេច ៖

១. គីមឈី ៖ អាហារនេះផ្ទុកនូវបាក់តេរីមានប្រយោជន៍ជាច្រើនហៅថា ប្រូបាយអូទិក និង សម្បូរវីតាមីន រ៉ែ និងសារធាតុអង់ទីអុកស៊ីដង់។ សារធាតុទាំងអស់នេះគឺមានគុណសម្បត្តិមហាសាលជួយបំបាត់ស្ត្រេស។ 

២. ស៊ុត ៖ ស៊ុតតែងត្រូវបានចាត់ទុកជាវីតាមីនចម្រុះធម្មជាតិ សម្បូររ៉ែ អាមីណូអាស៊ីត និងអង់ទីអុកស៊ីដង់ ដែលជួយរាំងខ្ទប់ស្ត្រេស។

៣. អយស្ទើ ៖ អយស្ទើសម្បូរទៅដោយអាមីណូអាស៊ីត ដែលជាសារធាតុលេខ១ជួយបំបាត់ស្ត្រេស។

៤. ត្រីសម្បូរខ្លាញ់អូមេហ្គា៣ (ត្រីសាម៉ុង) ៖ ខ្លាញ់នេះជួយបន្ថយកម្រិតស្ត្រេសនិងជំរុញអារម្មណ៍ល្អដល់មនុស្ស។

៥. ខ្ទឹមស ៖ ខ្ទឹមផ្ទុកទៅដោយសារធាតុស្ពាន់ធ័រ ដែលល្អសម្រាប់កាត់បន្ថយស្ត្រេសផងដែរ។

៦. ប្រូខូលី ៖ វាជាបន្លែផ្ទុកទៅដោយម៉ាញ៉េស្យូម វីតាមីនC និងសារធាតុហ្វេឡេត ដែលល្អបំផុតសម្រាប់ប្រឆាំងស្ត្រេស៕

adverise with khmeread