អត្ថប្រយោជន៍កំពូលទាំង ៧ របស់ទឹកឃ្មុំសុទ្ធ

ទឹកឃ្មុំសុទ្ធត្រូវបានប្រើធ្វើជាឱសថបុរាណទូទាំងប្រវត្តិសាស្ត្រមនុស្សជាតិជាយូរលង់ណាស់មកហើយ និង មានគុណសម្បត្តិសុខភាពនិងឱសថយ៉ាងច្រើនសន្ធឹក។ សព្វថ្ងៃ ទឹកឃ្មុំត្រូវបានប្រើនៅតាមមន្ទីរពេទ្យមួយចំនួនផងដែរ សម្រាប់ព្យាបាលមុខរបួស។ អត្ថប្រយោជន៍ខ្លាំងបំផុតគឺមានតែនៅក្នុងទឹកឃ្មុំសុទ្ធប៉ុណ្ណោះ។ 

ទឹកឃ្មុំនៅតាមហាងទំនើបសព្វថ្ងៃមិនមែនជាទឹកឃ្មុំសុទ្ធទេ។ ទោះបីជាគេផ្សព្វផ្សាយថាជាទឹកឃ្មុំសុទ្ធ ក៏វានៅតែមិនសុទ្ធដែរ ព្រោះត្រូវឆ្លងកាត់ដំណាក់កាលកែច្នៃជាច្រើនដើម្បីច្រកដបឬកំប៉ុង ដែលនោះហើយធ្វើឱ្យបាត់បង់ភាពសុទ្ធរបស់ទឹកឃ្មុំ។ 

តោះទៅមើលអត្ថប្រយោជន៍កំពូលទាំង ៧ របស់ទឹកឃ្មុំដូចខាងក្រោម ៖

១. កាត់បន្ថយអាឡែរស៊ីគ្រប់ប្រភេទ
២. ជាភេសជ្ជៈប៉ូវកម្លាំងធម្មជាតិសុទ្ធសាធ
៣. ជំរុញការចងចាំ
៤. បំបាត់ក្អក
៥. បំបាក់អង្គែ (លាបលើស្បែកក្បាល១០នាទី)
៦. ជួយឱ្យឆាប់គេងលក់
៧. ព្យាបាលរបួសនិងរលាកយ៉ាងពូកែ៕

adverise with khmeread