ឥឡូវនេះសូម្បីអារម្មណ៍របស់ឆ្កែក៏មនុស្សអាចដឹងបានដែរ តាមរយៈប្រឡៅកឆ្លាតវៃបំពាក់បច្ចេកវិជ្ជា AI

ក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូងបានបង្កើតប្រឡៅកឆ្កែបំពាក់បច្ចេកវិជ្ជា AI ដែលអាចដឹងអារម្មណ៍ចំនួនប្រាំរបស់ឆ្កែ តាមរយៈការតាមដានសំឡេងព្រុស ដោយប្រើបច្ចេកវិជ្ជាសម្គាល់សំឡេង។

ប្រឡៅកឈ្មោះថា Petpuls អាចប្រាប់ម្ចាស់របស់ឆ្កែតាមរយៈកម្មវិធីលើស្មាតហ្វូនថាតើសត្វចិញ្ចឹមរបស់ពួកគេរីករាយ អារម្មណ៍ល្អ ធុញថប់ ខឹង ឬ ក្រៀមក្រំ។ វាក៏តាមដានសកម្មភាពនិងការដេករបស់ឆ្កែផងដែរ។

លោក Andrew Gil នាយកផ្នែកទីផ្សារសកលនៅក្រុមហ៊ុន Petpuls Lab បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "ឧបករណ៍នេះផ្តល់ឱ្យឆ្កែនូវសំឡេងដែលមនុស្សអាចយល់បាន"។

ក្រុមហ៊ុនបានចាប់ផ្តើមប្រមូលសំឡេងព្រុសផ្សេងៗគ្នាដើម្បីវិភាគពីអារម្មណ៍របស់សត្វឆ្កែតាំងពីឆ្នាំ ២០១៧។ បីឆ្នាំក្រោយមក ក្រុមហ៊ុនបានបង្កើតក្បួនគណិតវិជ្ជាដោះស្រាយមួយ ដោយផ្អែកលើមូលដ្ឋានទិន្នន័យនៃសំឡេងព្រុសជាង ១០.០០០ ពីឆ្កែចំនួន ៥០ ពូជ។

ក្រុមហ៊ុន Petpuls Lab បានប្រកាសកាលពីចុងឆ្នាំ២០២០ថា ប្រឡៅក Petpuls នឹងលក់ក្នុងតម្លៃ ៩៩ ដុល្លារ៕ ប្រភព ៖ Bangkok Post

adverise with khmeread