តើអ្នកដឹងអត់ថា មានត្រីមួយប្រភេទគ្រោះថ្នាក់ជាងត្រី Piranha ដែលត្រីនោះគេហៅវាថា ត្រី Candiru។
ត្រីនេះក៏ត្រូវបានគេហៅវាថា Canero អាចរកឃើញនៅក្នុងទន្លេនៅតំបន់ព្រៃអាម៉ាហ្សូន ជាពិសេសទន្លេ Oranoco។
ត្រីនោះមានប្រវែងពី៤ទៅ៦មិល្លីម៉ែត្រប៉ុណ្ណោះ ហើយវាស្ទើរតែមើលមិនឃើញ និងពិបាកមើលវានៅក្នុងទឹក។
ត្រីនេះថ្វីបើល្អិតក៏ពិតមែន ប៉ុន្ដែវាហែលទឹកបានលឿននិងខ្លាំងក្លាសម្បើមណាស់ ហើយថែមទាំងរអិលនិងទន់ និងមានធ្មេញដ៏មុតស្រួចទៀតផង។
ត្រី Candiru គឺជាប្រភេទត្រីប៉ារ៉ាស៊ីត វាស្វែងរកត្រីដទៃទៀតដើម្បីចូលទៅក្នុងខ្លួនត្រីទាំងនោះ ដោយក្បាលត្រី Candiru មានធ្មេញដ៏មុតស្រួចអាចគ្រោះថ្នាក់ដល់ត្រីដែលវាចូលទៅក្នុងខ្លួននោះ។
នៅពេលវាចូលទៅដល់ វានឹងបឺតឈាមរបស់ត្រីនោះរហូតទាល់តែឈាមលែងហូរ។
ត្រីនេះក៏ត្រូវបានគេហៅវាផងដែរថា ត្រីបិសាចក្នុងប្រទេសប្រេស៊ីល។ អ្នកស្រុកគឺខ្លាចត្រីល្អិតមួយនេះណាស់ ដោយសារប្រសិនបើនរណាម្នាក់ហែលក្នុងតំបន់ដែលមានត្រីនេះ វានឹងចូលទៅក្នុងរន្ធយោនី ឬរន្ធគូថ ហើយវាក៏អាចចូលទៅក្នុងរន្ធឯកជនរបស់បុរសបានដែរ។
ហើយត្រីនេះមិនងាយទាញចេញមកងាយៗទេ លើកលែងតែវះកាត់ និងស្លាប់ប៉ុណ្ណោះ មុនពេលកម្ចាត់ត្រីនេះចេញពីរាងកាយមនុស្សបាន។
យ៉ាងណាមិញ ការសម្លាប់ត្រីនេះបាន គឺដោយការប្រើរុក្ខជាតិហៅថា Xagua និង Buitach Apple ដោយដាក់ចូលទៅក្នុងកន្លែងវាចូល។ ហើយរុក្ខជាតិពីរនេះនឹងរំលាយត្រីនោះ មុនពេលវាធ្វើបាបយើងបាន៕
