ស្ត្រីម្នាក់ទៅប៉ាក់ចិញ្ចើមឱ្យស្អាត បែរជាមើលទៅដូចយក្ខិនី!

ស្ដ្រីម្នាក់ឈ្មោះ Jolie បានទៅប៉ាក់ចិញ្ចើមដើម្បីលើកសម្រស់ ប៉ុន្ដែបែរជាកើតក្ដីរន្ធត់ទៅវិញបន្ទាប់ពីមើលលទ្ធផលចុងក្រោយក្នុងកញ្ចក់។

Jolie បានប្រាប់វេបសាយ Stomp កាលពីថ្ងៃពុធទី១៣មករាឆ្នាំ២០២១ថា នាងអន្ទះសារចង់កែចិញ្ចើមឱ្យដូចដើមឡើងវិញ បន្ទាប់ពីការប៉ាក់ចិញ្ចើមលើកមុនប្រែទៅជាក្រាស់ឃ្មឹកនិងមិនស្មើគ្នា។

វិធីប៉ាក់ចិញ្ចើមនេះ ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ត្រូវបានធ្វើដោយវិចិត្រករប៉ាក់រោមចិញ្ចើមតាមផ្ទះម្នាក់ ដែល Jolie ធ្លាប់ទៅលេងពីមុន។

នាងបានទាមទារប្រាក់ពីអ្នកប៉ាក់ចិញ្ចើមនោះវិញ ប៉ុន្ដែគេមិនយល់ព្រម ដោយប្ដូរមកវិញនូវការកែតម្រូវឡើងវិញដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ចិញ្ចើមដែលប៉ាក់ហើយត្រូវការពេល២សប្ដាហ៍ ឬដល់ច្រើនឆ្នាំក៏មាន មុនពេលអាចកែចិញ្ចើមនោះឡើងវិញបាន៕

adverise with khmeread