ចិនសម្ភោធរថភ្លើងមេដែកគំរូ ល្បីថាលឿនដាច់គេលើផែនដីនេះ

កាលពីថ្ងៃពុធទី១៣មករាប្រទេសចិនបានបង្ហាញគំរូរថភ្លើងល្បឿនលឿនប្រភេទថ្មីមួយ ល្បីថាលឿនជាងគេបំផុតនៅលើផែនដី។

ពិធីដាក់សម្ភោធរថភ្លើងគំរូនេះត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Southwest Jiaotong University ក្នុងទីក្រុង Chengdu កន្លែងដែលអ្នករចនាម៉ូតបង្ហាញក្បាលរថភ្លើងនិងផ្លូវដែកសាកល្បងប្រវែង ១៦៥ ម៉ែត្រ។

យោងតាមសារព័ត៌មាន Global Times របស់រដ្ឋចិនបានឱ្យដឹងថា រថភ្លើងនេះប្រើបច្ចេកវិជ្ជាមេដែកសីតុណ្ហភាពខ្ពស់ថ្មី (HTS) ដែលខុសពីរថភ្លើងមេដែកដែលមានស្រាប់ ទោះបីរថភ្លើងទាំងពីរប្រភេទប្រើមេដែកខ្លាំងក្លាដើម្បីសំកាំងបន្តិចនៅលើផ្លូវដែកដើម្បីកាត់បន្ថយការកកិតដល់កម្រិតសូន្យក៏ដោយ។ 

សីតុណ្ហាភាពខ្ពស់របស់រថភ្លើងនេះគឺមានកម្រិតដល់ទៅ ១៩៦,២ អង្សាសេ ដែលជាចំណុចពុះរបស់អាសូត។

ចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតលើពិភពលោក ដែលមានចំនួនស្មើ២ភាគ៣នៃផ្លូវដែកល្បឿនលឿនរបស់ពិភពលោក។ រថភ្លើងចិនជាទូទៅធ្វើដំណើរក្នុងល្បឿន ២០០ និង ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និង មានផ្លូវដែកសរុបប្រវែង ៣៨.០០០ គីឡូម៉ែត្រគិតត្រឹមចុងឆ្នាំ២០២០៕ ប្រភព ៖ xinhuanet


 

adverise with khmeread