បងប្អូនបង្កើតមួយគ្រួសារនេះបំបែកឯតទគ្គកម្មសម្រាប់ការបូកអាយុសរុបខ្ពស់ជាងគេ រហូតដល់ ១០៤២ ឆ្នាំ

បងប្អូនបង្កើតត្រកូល D’Cruz ដែលមានអាយុចាប់ពី៧៥ឆ្នាំដល់៩៧ឆ្នាំថ្មីៗនេះបានបំបែកឯតទគ្គកម្មពិភពលោករបស់សៀវភៅ Guinness World Record សម្រាប់ការមានអាយុបូកចូលគ្នាច្រើនបំផុត ស្មើនឹង ១០៤២ឆ្នាំ និង៣១៥ថ្ងៃ។

គំនិតនៃការស្វែងរកឯតទគ្គកម្មពិភពលោកត្រូវបានរកឃើញដោយសមាជិកម្នាក់ក្នុងចំណោមត្រកូល D’Cruz អំឡុងពេលជួបជុំគ្នាក្នុងឆ្នាំ២០១៨។ Genia វ័យ៧៥ឆ្នាំ គឺជាកូនពៅនៃសមាជិកទាំង១២នាក់ បាននិយាយទៅក្មួយប្រុសរបស់គាត់ថា វានឹងក្លាយជារឿងអស្ចារ្យ ប្រសិនបើបងប្អូនរបស់គាត់ទាំង១២នាក់បូកអាយុចូលគ្នាដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ ហើយពេលនោះពួកគេបាននាំគ្នាសើចដោយគិតថាវាគឺជារឿងអស់សំណើច ប៉ុន្ដែ២ឆ្នាំក្រោយមកនៅថ្ងៃទី១៥ ធ្នូឆ្នាំ២០២០ សៀវភៅកំណត់ត្រាពិភពលោក Guinness បានឱ្យបងប្អូនបង្កើតទាំងនោះដឹងថា ពួកគេបានក្លាយជាបងប្អូនបង្កើតដែលមានអាយុបូកសរុបចូលច្រើនជាងគេលើពិភពលោកដោយមានចំនួន ១០៤២ឆ្នាំ និង៣១៥ថ្ងៃ។

គ្រួសារត្រកូល D’Cruz បានកើតនៅលើទីក្រុង Karachi ប្រទេសប៉ាគីស្ថាន ប៉ុន្ដែប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេបានរស់នៅរាយប៉ាយក្នុងប្រទេសកាណាដា អាមេរិក និងស្វីស។ យ៉ាងណាមិញ ពួកគេបានព្យាបាលរក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិតាមតែអាចទៅរួចយ៉ាងហោចណាស់ជួបជុំគ្នាបីដងក្នុងមួយឆ្នាំនៅថ្ងៃឈប់សម្រាក។ តែដោយសារតែបញ្ហាកូវីដ១៩ ពួកគាត់បានប្ដូរមកប្រើកម្មវិធី Zoom ដើម្បីជួបជុំគ្នាវិញម្ដង៕


 

adverise with khmeread