ស្ដ្រីម្នាក់ដែលផ្ដល់កំណើតទារកម្នាក់កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីដឹងថាខ្លួនមានផ្ទៃពោះ ដោយស្មានថាខ្លួនធាត់អំឡុងពេលបិទទីក្រុង។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
នាង Samantha Hicks មកពីភូមិ Portishead ស្រុក North Somerset ស្មានថា កូនរបស់នាង ដែលដាក់ឈ្មោះថា Julia ធាក់នាងកន្លងមកនេះ គឺបណ្តាមកពីជំងឺឈឺពោះអ្វីម្យ៉ាង។
ការធ្វើតេស្តរកមើលផ្ទៃពោះរបស់នាងកន្លងមកគឺរកមិនឃើញមានកូនទេ សូម្បីតែពេលនាងស្ថិតក្នុងមន្ទីរពេទ្យ Southmead ក្នុងទីក្រុង Bristol ជាមួយនឹងជំងឺកូវីដ១៩ កាលពីខែវិច្ឆិកាក្តី។
នាងនិយាយថា "វាមិនដែលកើតឡើងចំពោះខ្ញុំឡើយ ខ្ញុំមានផ្ទៃពោះ ហើយការធ្វើតេស្ដគភ៌ចំនួនពីរលើកមុនគឺអវិជ្ជមាន"។
នៅពេល Samantha Hicks កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ក្នុងមន្ទីរពេទ្យ វេជ្ជបណ្ឌិតបានសួរថានាងមានផ្ទៃពោះឬយ៉ាងណា ហើយនាងនិយាយអត់ទេ។
Samantha Hicks បានកត់សម្គាល់ឃើញឡើងទម្ងន់អំឡុងពេលបិទទីក្រុង ហើយគិតថាខ្លួនឯងប្រហែលកើតជំងឺរលាកពោះវៀន។ រហូតដល់១០ថ្ងៃក្រោយបន្ទាប់ពីបុណ្យណូអែល ដល់ថ្ងៃសម្រាលកូន និងបង្កើតបានកូនម្នាក់ទើបដឹងថា ខ្លួនមិនមែនឡើងទម្ងន់ទេ៕
