adverise with khmeread 3920c6bb 503e 49d9 8ae4 492b758a102b

ឃាត់ខ្លួន​បុរស​៥​នាក់​ពាក់ព័ន្ធ​ករណី​ឆេះ​ផ្សារ​ធំ​ស្ទឹងត្រែង​

    ស្ទឹងត្រែង ៖ បុរស​៥​នាក់​ត្រូវបាន​ប៉ូលីស​ខត្ត​ស្ទឹងត្រែង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៤ ល្ងាច ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ពាក់ព័ន្ធ​ករណី​ពីបទ​ធ្វេសប្រហែស​បង្ក​ឲ្យ​ឆេះ​ផ្សារ​ធំ​ស្ទឹង​ត្រែង ហើយ​ប្រឈម​នឹង​ការឃុំខ្លួន​បណ្តោះអាសន្ន។ 

    ប៉ូលិស​និយាយថា  ការឃាត់ខ្លួន​គឺ​យោងតាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​ឱ្យធ្វើ​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​អគ្គីភ័យ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ០៧​មេសា​ឆ្នាំ​២០១៦​នៅ​ផ្សារ​ធំ​ស្ទឹងត្រែង ស្តី​ពីបទ​ធ្វេសប្រហែស​បង្កឱ្យមាន​គ្គី​ភ័យ​បណ្តាលឱ្យ​ឆេះ​ខូចខាត​ទ្រព្យ សម្បត្តិ​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​សាធារណៈ។                

    ប៉ូលិស​បន្តថា ជនសង្ស័យ ទី​១- ឈ្មោះ មុំ យ៉ុង អាយុ ៤៨​ឆ្នាំ ប្រធាន​សន្តិសុខ​ផ្សារ​ពេល​ថ្ងៃ ទូរស័ព្ទ​លេខ​០៧១ ៥៤៧៦១១១,​ទី​២-​ឈ្មោះ ឆោម សុ​ភ័​ក្រ អាយុ១៥​ឆ្នាំ បុគ្គលិក​សន្តិសុខ​ពេលយប់ ទូរស័ព្ទ លេខ​០៦០ ៧៥៥៣៧៤ អ្នកឃើញ​ហេតុការណ៍​ទី​២,​ទី​៣-​ឈ្មោះ ឆោម ចម្រើន អាយុ ២៦​ឆ្នាំ បុគ្គលិក​សន្តិសុខ​ពេលយប់ ទូរស័ព្ទ លេខ​០៩៧ ៧៤០៦៤០០ អ្នកឃើញ​ហេតុការណ៍​មុនគេ​,​ទី​៤- ឈ្មោះ រស់ សារឿន អាយុ ៦០​ឆ្នាំ ប្រធាន​សន្តិសុខ​ពេលយប់ ទូរស័ព្ទ​លេខ ០៨៨ ៦៦១០២៦១ និង​ទី​៥-​ឈ្មោះ ហេង សុខ​ម៉ាប់ អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង ទង ទូរស័ព្ទ​លេខ ០៨៨៨៣៤២២៣២។​

     បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​និង​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់។​

     គួររំលឹកថា អគ្គិភ័យ​ឆាបឆេះ​អស់​១២២០​តូប​នៅ​ផ្សារ​ស្ទឹងត្រែង កាលពី​យប់​ថ្ងៃទី​០៧  មេសា​២០១៦​កន្លងទៅនេះ ហើយ​នៅពេលនោះ ក្រោម​បទបញ្ជា​របស់​អគ្គស្នងកា​រ គឺ​ខាង​ស្នងការ​ខេត្តក្រចេះ និង​ស្នងការ​ខេត្តរតនគិរី បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ពួកគេ ចេញមក​ជួយ​អន្តរាគមន៍​ផងដែរ ខណៈដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្តស្ទឹងត្រែង ចំនួន​៣​គ្រឿង​បាន​ប្រើ​អស់ហើយ​។​

     ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​។ យ៉ាងណាក៏ដោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​សហការគ្នា​ដោយ​ប្រើ​អា​អិ​ច និង​អា​ប៊ុល ទៅ​កាយ​កាត់​ស្ទាក់ផ្លូវ​កុំ​ឲ្យ​ភ្លើង​ឆេះ​រីក​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​៕

     

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់