ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ផ្ទះលេខ១៦R ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើល នាថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង៥០នាទីព្រឹក។
សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះឃឹម សារេន អាយុ៣៩ឆ្នាំ ភេទប្រុស សញ្ជតិខ្មែរ មុខរបរមន្ត្រីប៉ូលិស។ ប្រភេទសំណង់ដែលឆេះផ្ទះថ្ម ទំហំ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ ឆេះសម្ភារៈខូចខាតគ្រែគេងចំនួន០២, ទូដាក់សម្លៀកបំពាក់ចំនួន០២ និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ មូលហេតុ ដុតទៀនបង្កជាអគ្គិភ័យ។
បន្ទាប់មកសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងរួមមាន រថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ហើយពន្លត់ចប់នៅម៉ោង១០ និង២០នាទី នាថៃ្ងខែឆាំ្នដដែល៕
