adverise with khmeread C44a4e1f 0548 44db 9b48 8fe95b404dbb

ចុកពោះ​ចាក់​ថ្នាំ​៣​ម្ជុល​ស្លាប់ ប៉ូលិស​ឃាត់ខ្លួន​គ្រូពេទ្យ​

   ស្វាយរៀង ៖ គ្រូពេទ្យ​ជនបទ​ម្នាក់​ត្រូវ​ប៉ូលិសឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៦​វេលា​នេះ​បន្ទាប់ពី​មាន​បុរស​ម្នាក់​ឈឺ​ចុកពោះ ហើយ​ទៅផ្ទះ​គ្រូពេទ្យ​ចាក់​ថ្នាំ​៣​ម្ជុល​រួច​វិលត្រឡប់​ដល់ផ្ទះ​ក៏​ស្លាប់​។​

   ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​៨​ មេសា​នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង។​

   ប៉ូលិស​និយាយថា គ្រូពេទ្យ​ឈ្មោះ​ព្រុំ សុខា​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ពេទ្យ​ឯកជន​មាន​ទីលំនៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក​ខេត្តស្វាយរៀង បាន​ចាក់​ថ្នាំ​៣​ម្ជុ​​ល​លើ​ឈ្មោះ ​ព្រាប ឆាន​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ​ខេត្តស្វាយរៀង​។ មូលហេតុៈ​មាន​ជំងឺ​ចុកពោះ ពេល​ចាក់​រួច​បាន​យកទៅ​ផ្ទះ​វិញ​រហូតដល់​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៩​មេសា​ក៏​ស្លាប់​។ លុះ​ព្រឹក​ឡើង​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង។​

    បច្ចុប្បន្ន​ជន​ស​ង្ស​យ័​បាន​យកមក​សាកសួរ​និង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រមាសហែក​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់