តារាល្បីលំដាប់កំពូលដូចជា Lady Gaga និង Jennifer Lopez នឹងមានវត្តមាននៅថ្ងៃស្បថកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បាយដិន។
ក្រុមមន្ត្រីរៀបចំពិធីសម្ពោធកាន់តំណែងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តារាចម្រៀងល្បីទាំងពីរដួងនេះនឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី ២០ ខែមករា ដោយនាង Gaga នឹងច្រៀងចម្រៀងជាតិ នៅពេលដែលលោកចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស ស្បថចូលកាន់តំណែងនៅទ្វារខាងលិចនៃវិមានកាពីតូលអាមេរិក និង នាង Jennifer Lopez សម្តែងលើឆាកតន្ត្រី។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលេចឮថាលោក Tom Hanks នឹងរៀបចំកម្មវិធីទូរទស្សន៍រយៈពេល ៩០ នាទីដើម្បីអបអរពិធីសម្ពោធកាន់តំណែងរបស់លោកបាយដិន។ តារាផ្សេងទៀតដែលនឹងចូលរួមដែរនោះរួមមាន Justin Timberlake, Jon Bon Jovi, Demi Lovato និង Ant Clemons។
កាលជំនាន់លោកត្រាំឡើងកាន់តំនណែងកាលពី៤ឆ្នាំមុន តារាល្បីៗក្នុងហូលីវូដមិនបានចូលរួមអបអរគាត់នោះឡើយ៕ ប្រភព ៖ Daily Mail
