ប៉ូលិសនិងកងអាវុធហត្ថជាង ៦០០០ នាក់ត្រៀមខ្លួនការពារសន្តិសុខយ៉ាងតឹងរ៉ឹងនៅសមាជបក្សជាតិនៅហាណូយ

ប៉ូលិសនិងកងអាវុធហត្ថជាង ៦.០០០ នាក់បានចូលរួមក្នុងសមយុទ្ធមួយនៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យកន្លងទៅដើម្បីត្រៀមចូលរួមការពារសន្តិសុខសម្រាប់សមាជជាតិនៃបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ។

មន្រ្តីក្រោមឱវាទក្រសួងការពារជាតិនិងក្រសួងសន្តិសុខសាធារណៈបានចូលរួមក្នុងការហាត់សមមួយ ដែលធ្វើឡើងនៅទីលានពហុកីឡដ្ឋានជាតិមីឌិញដើម្បីសាកល្បងការត្រៀមលក្ខណៈក្នុងការដោះស្រាយជាមួយសេណារីយ៉ូអសន្តិសុខផ្សេងៗ មុនពេលសមាជបក្សជាតិលើកទី ១៣ ។

ព្រឹត្តិការណ៍នេះគេឃើញការដង្ហែក្បួនរថយន្តរបស់អង្គភាពសំខាន់ៗដែលទទួលបន្ទុកការពារសមាជបក្ស ការពិនិត្យយានយន្តនិងឧបករណ៍បច្ចេកទេស ការសម្តែងក្បាច់គុននិងលំហាត់សមយុទ្ធ ដែលធ្វើឡើងក្នុងគោលបំណងសាកល្បងកម្លាំងរបស់កងកម្លាំងដើម្បីដោះស្រាយជាមួយនឹងការរំខាន ការធ្វើកុបកម្ម ការបង្កអសន្តិសុខ និងសេណារីយ៉ូភេរវកម្មក៏ដូចជាការជួយសង្គ្រោះចំណាប់ខ្មាំងនៅលើអាគារខ្ពស់ៗនិងការពារឥស្សរជនសំខាន់ៗ។

នៅក្នុងសុន្ទរកថា លោក Tran Quoc Vuong ជាសមាជិកការិយាល័យនយោបាយនិងជាប្រធានអនុគណៈកម្មាធិការរៀបចំសមាជ បានសង្កត់ធ្ងន់លើសារសំខាន់របស់សភានិងកោតសរសើរសមិទ្ធផល សកម្មភាព និងការខិតខំប្រឹងប្រែងនានារបស់កងកម្លាំងប្រដាប់អាវុធក្នុងការការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ប្រទេស។

សមាជបក្សជាតិលើកទី១៣នឹងធ្វើនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៥មកដល់ថ្ងៃទី២កុម្ភៈ៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread