ជ្រូកល្បីឈ្មោះបំផុតរបស់ចិនត្រូវបានដាក់លក់ឡៃឡុងតាមអនឡាញ

អ្នកគាំទ្រជ្រូកដ៏ល្បីល្បាញមួយក្បាលបានស្រែកហ៊ោកញ្ជ្រៀវចំពោះការរស់រានរបស់វារហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីគេរកឃើញថាសត្វតំណាងជាតិកំពុងតែតស៊ូឈរនៅលើជើងបួនរបស់វា។

ជ្រូក Zhu Jianqiang ដែលមានន័យថា "ជ្រូករឹងមាំ" ត្រូវបានគេរកឃើញនៅមានជីវិត ៣៦ ថ្ងៃបន្ទាប់ពីត្រូវបានកប់នៅក្រោមគំនរបាក់បែកពីរញ្ជួយដីកម្រិត ៧,៩ រិច្ឆទ័រនៅខេត្តស៊ីឈួនកាលពីថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០០៨ ដែលបានបណ្តាល ឱ្យមនុស្សស្លាប់ ឬបាត់ខ្លួន ៨៧.០០០ នាក់។

ជ្រូកនេះបានក្លាយជានិមិត្តរូបជាតិនិងជានិមិត្តរូបនៃភាពខ្លាំងនិងភាពរឹងមាំរបស់ចិន ហើយត្រូវបានជួយសង្គ្រោះពីរោងពិឃាតជ្រូកដោយម្ចាស់របស់វាឈ្មោះ Fan Jianchuan ដែលជាសហគ្រិនមានមូលដ្ឋាននៅស៊ីឈួន។

លោក Fan បាននាំវាទៅសារមន្ទីរជីនឈួនដែលគាត់បានបង្កើតឡើង ដោយនិយាយថា គាត់នឹងចិញ្ចឹមវាដោយសុវត្ថិភាពនិងថែរក្សាវាពេញមួយជីវិតធម្មជាតិរបស់វាដើម្បីជាការរំលឹកពីសមត្ថភាពរបស់ប្រទេសជាតិក្នុងការជម្នះគ្រោះកាចៗ។

គេជឿថា ជ្រូកនោះមានអាយុប្រហែល១ឆ្នាំ នៅពេលវាបានរស់រានមានជីវិតនៅក្រោមគំនរបែកបាក់។

ប៉ុន្តែការភ័យខ្លាចត្រូវបានលើកឡើងនាពេលថ្មីៗនេះថាជ្រូករឹងមាំប្រហែលជាមិនរស់ដល់បុណ្យចូលឆ្នាំថ្មីនៅខែកុម្ភៈនោះទេ ដោយសារទម្ងន់និងអាយុរបស់វាកាន់តែជ្រេ។ អ្នកផ្សេងទៀតសង្ឃឹមថា វានឹងរស់រហូតដល់ថ្ងៃទី១២ ខែឧសភាដែលជាខួបនៃការរញ្ជួយដី៕ ប្រភព ៖ scmp.com

adverise with khmeread