ក្មេងស្រីជនជាតិឆែកអាយុ១២ឆ្នាំម្នាក់បានប្រទះឃើញ និងរាយការណ៍កម្មវិធីបោកប្រាស់មួយដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Tiktok ទៅកាន់ក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត Avast។ របាយការណ៍របស់នាងនាំឱ្យក្រុមហ៊ុន Avast រកឃើញកម្មវិធីបោកប្រាស់រហូតដល់ទៅ៧កម្មវិធី។ នាងគឺជាអ្នកចូលរួមនៅក្នុងគម្រោងសុវត្ថិភាពតាមអ៊ីនធឺណេត ដែលបង្រៀនក្មេងៗអំពីសុវត្ថិភាពតាមអ៊ីនធឺណេត។
កម្មវិធីទាំងនោះមានដាក់ឱ្យដោនឡូតនៅលើ Google Play Store ក៏ដូចជា Apple App Store ផងដែរ។ យ៉ាងហោចណាស់ អ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok បីនាក់ត្រូវបានជំរុញឱ្យប្រើប្រាស់កម្មវិធីបោកប្រាស់ទាំងនោះ ហើយម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះមានអ្នកគាំទ្ររហូតដល់ទៅ៣ម៉ឺននាក់។ វាក៏ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Instagram ទៅដល់គណនីដែលមានអ្នកគាំទ្រច្រើនៗផងដែរ។
ក្រុមហ៊ុន Avast បានរាយការណ៍ថា កម្មវិធីទាំងនោះត្រូវបានគេដោនឡូតជាង២,៤លានដង ដែលអ្នកបង្កើតកម្មវិធីបោកប្រាស់នោះរកប្រាក់បានប្រមាណ៥០ម៉ឺនដុល្លារ។ កម្មវិធីនោះវាយប្រហារទៅលើអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុក្នុងទម្រង់ជាហ្គេម ផ្ទាំងរូបភាព និងការដោនឡូតចម្រៀងដោយឥតគិតថ្លៃ។ ហើយកម្មវិធីមួយចំនួនបានបង្កប់មេរោគ HiddenAds Trojan ដោយលាក់កម្មវិធី និងធ្វើឱ្យពិបាករកវាក្នុងការលុបពាណិជ្ជកម្មដែលលោតមកលើអេក្រង់របស់យើង។
ហើយវាមួយចំនួនបន្លំខ្លួនធ្វើជាសេវាផ្ដល់ផ្ទាំងរូបភាព ខណៈដែលក្លែងខ្លួនធ្វើជាកម្មវិធីរំញ័រដើម្បីពញ្ញាក់អារម្មណ៍មិត្តរបស់អ្នក។ កម្មវិធីមួយចំនួនដែលឧស្សាហ៍មានអ្នកដោនឡូតក្នុងនោះរួមមាន Abdelsatar Abdalmotaleb, Moteleb Inc, ឬ Go Best ដែលកម្មវិធីទាំងនេះត្រូវបានគេរាយការណ៍ទៅក្រុមហ៊ុន Google, Apple, Instagram, និង TikTok។ ហើយប្រសិនបើអ្នកធ្លាប់ដោនឡូតវាមួយក្នុងចំណោមកម្មវិធីខាងលើ សូមលុបវាចោល ឬប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដើម្បីកម្ចាត់វាចោលជាបន្ទាន់៕
សូមចូលទៅកាន់មួយនេះដើម្បីដោនឡូតកម្មវិធីកម្ចាត់មេរោគដោយឥតគិតថ្លៃ => http://khmeread.com/posts/52228
