បណ្តាប្រទេសសហភាពអឺរ៉ុបបញ្ចេញកំហឹងចំពោះក្រុមហ៊ុន Pfizer ដែលចែកចាយវ៉ាក់សាំងយឺតយ៉ាវ

ប្រទេសក្នុងសហភាពអឺរ៉ុបជាច្រើនទទួលបានវ៉ាក់សាំង Pfizer តិចជាងការរំពឹងទុក បន្ទាប់ពីក្រុមហ៊ុនអាមេរិកពន្យឺតការនាំចេញ។

ប្រទេសចំនួន៦បានហៅស្ថានភាពនេះថា "មិនអាចទទួលយកបាន" ដោយព្រមានថា វា "បន្ថយភាពជឿជាក់នៃដំណើរការចាក់វ៉ាក់សាំង"។

ប្រទេសរួមមានស៊ុយអែត ដាណឺម៉ាក ហ្វាំងឡង់ លីទុយអានី ឡេតូនី និងអេស្តូនី បានជំរុញ EU ដាក់សម្ពាធទៅលើក្រុមហ៊ុន Pfizer-BioNTech។

Pfizer និយាយថា ការកាត់បន្ថយការដឹកជញ្ជូនគឺជាបញ្ហាបណ្ដោះអាសន្នមួយប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រុមហ៊ុនផលិតឱសថមួយនេះនិយាយថា ការដឹកជញ្ជូនត្រូវបានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរដំណើរការផលិតកម្មរបស់ខ្លួនដែលធ្វើឡើងដើម្បីជំរុញផលិតកម្មតែប៉ុណ្ណោះ៕ ប្រភព ៖ BBC


 

adverise with khmeread