adverise with khmeread 0

បន្លែ​មួយ​នេះ​អាច​ព្យាបាល​បញ្ហា​សុខភាព​យ៉ាងតិច ៥!

    ​ខ្ទឹមស​ប្រហែលជា​ល្បីឈ្មោះ​ខ្លាំង​ដោយសារតែ​សមត្ថភាព​ឣ​ង់​តិ​ប៊ី​យ៉ូ​តិច​របស់​វា ចុះ​ខ្ទឹមបារាំង​វិញ​នុះ​? ចម្លើយ​នឹងមាន​បកស្រាយ​នៅ​ខាងក្រោម​នេះ​។

​    ​មនុស្ស​មួយចំនួន​បានដឹង​រួចមកហើយ​ថា ខ្ទឹមបារាំង​ល្អ​សម្រាប់​សុខភាព​ជារួម ដូច្នេះ​យើង​នឹង​បង្ហាញ​បញ្ហា​សុខភាព​ទូទៅ​យ៉ាងតិច ៥ ដែល​អាច​ព្យាបាល​ជាមួយ​ខ្ទឹមបារាំង​មួយ​មុខ​គត់​។

​    ​១. ស្ទះ​អាចម៍ត្រចៀក​
​    ​កាត់​យក​បណ្តូល​ខ្ទឹមបារាំង ហើយ​ដាក់​វា​នៅ​មាត់​រន្ធ​ត្រចៀក ប៉ុន្តែ​កុំ​រុក​វា​ចូលក្នុង​រន្ធ​ត្រចៀក​។ ទុក​វា​ចោល​មួយ​យប់ ព្រឹក​ឡើង​អាចម៍ត្រចៀក​នឹង​ចាប់ផ្តើម​ទន់ ដែល​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការកាយ​វា​ចេញ​ក្រៅ​។

​    ​២. រលាក​
​    ​ខ្ទឹមបារាំង​ជា​ឱសថ​ស័ក្តិ​សិទ្ធ​នៅពេល​និយាយ​ដល់​ការ​រលាក​។ គ្រាន់តែ​កាត់​ខ្ទឹមបារាំង​ជា​ពីរ ហើយ​យក​ខ្ទឹមបារាំង​ម្ខាង​ទៀត​បិត​ពីលើ​កន្លែង​រលាក ២ នាទី វា​នឹង​ចាប់ផ្តើម​ធូរស្រាល​វិញ​មួយ​រំពេច​។

​    ​៣. ឃ្មុំ​ឬ​ឱ​ម៉ា​ល់​ទិច​
​    ​ឃ្មុំ​ឬ​ឱ​ម៉ា​ល់​ទិច​អាចមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ជាពិសេស​ប្រសិនបើ​លោកអ្នក​មាន​អា​ឡែ​ស៊ី​ជាមួយ​ឃ្មុំ ឬ​ឱ​ម៉ា​ល់​។ កុំ​ភ័យ​ស្លន់ស្លោ​ក្នុងករណីនេះ​។ ដំបូង​ត្រូវ​ដក​ត្រ​និ​ចវា​ចេញ​សិន និង​កុំ​ប៉ះ​ឬ​សង្កត់ពីលើ​។ ភ្លាមៗ​នោះ​ត្រូវ​កាត់​ខ្ទឹមបារាំង មួយ​ដុំ​យកមក​បិត​ពីលើ វា​នឹង​បាត់​ឈឺចាប់​ភ្លាម​មួយ​រំពេច​។

​    ​៤. កម្តៅ​រាងកាយ​
​    ​ប្រសិនបើ​លោកអ្នក​ឡើងក​ម្តៅ​ក្នុង​រាងកាយ សូម​កាត់​ខ្ទឹមបារាំង​ជា​ចំណិត​តូច រួច​ដាក់​វា​នៅ​បាតជើង​ហើយ​ពាក់​ស្រោមជើង​ពីលើ វា​នឹង​ជួយ​បន្ថយកម្តៅ​បាន​យ៉ាង​ឆាប់រហ័ស​។

​    ​៥. កម្ចាត់​ជាតិពុល​
​    ​ចុងក្រោយ​លោកអ្នក​គួរ​ឧស្សាហ៍​ពិសា​ខ្ទឹមបារាំង​ស្រស់​។ វា​ជា​វិធី​សាមញ្ញ​បំផុត ប៉ុន្តែ​ខ្ទឹមបារាំង​ស្រស់​ពិតជា​អាច​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​បាន​មែន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់