រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង​ខូចខាតទាំងសងខាង

​ភ្នំពេញ​ ៖​ រថយន្តមួយគ្រឿងបើកមកដល់ផ្លូវ បំបែកជាបួនមិនប្រយ័ត្ន​ ត្រូវបានរថយន្ត Lexus បុកចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរងការ ខូចខាតយ៉ាងដំណំ​កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសុក្រ ទី​១៥​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវR៦កែងផ្លូវ R៨ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហតុបានឱ្យដឹងថា​ នៅមុនកើតហេតុ​ គេឃើញរថយន្តម៉ាក​ Toyota  Prius ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ពាក់ស្លាក លេខ​ភ្នំពេញ​ 2U.0546បើកបរដោយបុរសម្នាក់ និងរួមដំណើរស្រ្តីម្នាក់ទៀតបានធ្វើដំណើរ តាមបណ្ដោយផ្លូវR៨ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម​។

ខណៈមកដល់ចំណុចកើត ហេតុស្រាប់តែមានរថយន្តម៉ាក Lexus RX330 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 02.2.3825 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមផ្លូវ R៦ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមកបុកចំពីចំហៀងរថយន្តព្រូសពេញទំហឹង​ ​បណ្ដាលឱ្យកំពិត និងដាច់កាឡេកង់ខាងមុខខាងឆ្វេង។ ចំណែករថយន្ត​ Lexus រងការខូចខាតផ្នែកខាងមុខតិចតួច តែសំណាងល្អពុំអ្នករងរបួស​។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចរាចរណ៍ខណ្ឌដូនពេញបានសហការគ្នាចុះមកធ្វើការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅដល់យកម្លាំងជំនាញចរាចរណ៍ជើងគោក​រាជធានី ភ្នំពេញ​ ដើម្បីរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

adverise with khmeread