នារីម្នាក់បើករថយន្តជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ​ ៖​ នារីម្នាក់បើករថយន្ដព្រូសមួយគ្រឿងឡើងលើស្ពានអាកាសស្ទឹងមានជ័យ មិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឱ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។

គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលា ម៉ោង៣ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុន ពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយូតាព្រូស ពណ៌ក្រហមមួយគ្រឿងពាក់ស្លាក លេខភ្នំពេញ 2BG.4669 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុខាងលើបំរុងស្ពាន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុក បង្កាន់ដៃស្ពានអាកាសពេញកំហឹង បណ្ដាលឲ្យបង្កាន់ដៃស្ពានរងការប្រេះបែកបន្តិចបន្តួច។ ចំណែករថយន្តបែកកង់និ​ងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ ភ្លាមនោះម្ចាស់រថយន្ត បានខលហៅឪពុកម្តាយមកយកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

adverise with khmeread