ប្រធានាធិបតីអាមេរិកទាំងអស់ទើបតែមានលោកត្រាំមួយគត់ គ្រោងរៀបចំពិធីបាយបាយពីតំណែងទ្រង់ទ្រាយធំនៅមូលដ្ឋានទ័ពអាកាស

ប្រធានាធិបតីដូណាល់ ត្រាំនឹងរៀបចំពិធីបាយបាយពីតំណែងមិនធ្លាប់មានពីមុនមកនៅឯមូលដ្ឋានរួម Andrews នៅព្រឹកនៃថ្ងៃសម្ពោធកាន់តំណែងរបស់លោក ចូ បាយដិន ហើយបន្ទាប់មកនឹងចាកចេញពីទីក្រុង មុនពេលអ្នកស្នងតំណែងរបស់គាត់ស្បថចូលកាន់តំណែង។

ពិធីលារបស់លោកត្រាំនឹងប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសនេះដែលស្ថិតនៅក្រៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងចតយន្តហោះ Air Force One។ ថ្មីៗនេះមិនដែលមានប្រធានាធិបតីណាម្នាក់ធ្វើពិធីលានៅឯមូលដ្ឋាន JBA នោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Associated Press រាយការណ៍ថា ក្រុមមន្រ្តីកំពុងពិចារណារៀបចំព្រឹត្តិការណ៍ដ៏ឧឡារិកនេះ ដែលនឹងធ្វើឱ្យមានអារម្មណ៍ដូចដំណើរទស្សនកិច្ចផ្លូវរដ្ឋ ខណៈកំពុងពិភាក្សាគ្នាអំពីការឱ្យមានកំរាលព្រំពណ៌ក្រហម ឆ្មាំចម្រុះពណ៌ ក្រុមទាហានគំនាប់ និង ក្រុមបាញ់កាំភ្លើងធំ ២១ នាក់។

បន្ទាប់មកគាត់មានគម្រោងហោះទៅកាន់គេហដ្ឋាន Mar-a-Lago របស់គាត់មុនពេលលោកបាយដិនស្បថចូលកាន់តំណែងនៅថ្ងៃត្រង់ធ្វើជាប្រធានាធិបតីទី ៤៦ របស់ប្រទេសនេះ៕ ប្រភព ៖ Daily Mail


 

adverise with khmeread