ក្រុមអ្នកជំនាញជឿថា ថ្ងៃអវសានពិតជាកើតមានពិតមែនផ្អែកតាមវិទ្យាសាស្ត្រ ដោយជឿថា ផែនដីនឹងត្រូវវិនាសសាបសូន្យក្នុងព្រឹត្តិការណ៍ផុតពូជដ៏ធំរាល់ ៣០ លានឆ្នាំម្តង។
ដោយសារការរលាយផែនដីចុងក្រោយបំផុតបានកើតឡើងកាលពី ៦៦ លានឆ្នាំមុន នៅពេលដែលសត្វដាយណូស័រងាប់ផុតពូជដោយសារអាចម៍ផ្កាយឬផ្កាយដុះកន្ទុយវាយប្រហារនោះ ពួកអ្នកវិទ្យាសាស្ត្រគិតថា ផែនដីយើងកំពុងរំកិលទៅរកថ្ងៃអវសានហើយ។
ព្រឹត្តិការណ៍មហន្តរាយដូចជាការវាយប្រហារពីអាចម៍ផ្កាយនិងការផ្ទុះផែនដីអាចកើតមានតាមវដ្តរបស់វា។
ជាមួយនឹងការវិភាគស្ថិតិថ្មី ក្រុមអ្នកស្រាវជ្រាវអាមេរិកមកពីសាកលវិទ្យាល័យញូវយ៉ក បានសន្និដ្ឋានកាលពីថ្ងៃសុក្រទី១៥មករាថា ផ្កាយដុះកន្ទុយបង្កការផុតពូជជីវិតលើផែនដីគឺកើតឡើងរៀងរាល់ ២៦ ទៅ ៣០ លានឆ្នាំម្តង នៅពេលពួកវាឆ្លងកាត់កាឡាក់ស៊ី។
ប្រសិនបើពួកវាបុកផែនដី នោះផលប៉ះពាល់ដ៏មហន្តរាយអាចបង្កើតឱ្យមានភាពងងឹតនិងត្រជាក់ ភ្លើងឆេះព្រៃ ទឹកភ្លៀងទឹកអាស៊ីត និង ការថយចុះស្រទាប់អូហ្សូន។ ទាំងនេះអាចនឹងសម្លាប់អស់នូវជីវិតលើផែនដីនិងជីវិតក្នុងសមុទ្រ៕
