សំណើច ៖ គ្រានោះគឺស្ថិតក្នុងឆ្នាំ ១៩៥៧ នៅពេលបប់ប៊ីចេញទៅដឹកសង្សារឈ្មោះ ផេកជី ស៊ូ ដើរលេង។
ឪពុករបស់ស៊ូបើកទ្វារផ្ទះហើយអញ្ជើញបប់ប៊ីចូលអង្គុយលេង។ គាត់សួរបប់ប៊ីថា "ឯងមានគម្រោងនាំកូនស្រីពូដើរលេងទីណាខ្លះ?"។
ដោយសារជាកូនល្អក្នុងផ្ទះដូចសំពត់ក្នុងផ្នត់ បប់ប៊ីនិយាយតបវិញយ៉ាងសុភាពរាបសា យ៉ាងដូច្នេះ "ខ្ញុំចង់នាំកូនស្រីពូទៅផ្សារហើយមើលកុន"។
ឮដូច្នេះ ឪពុករបស់ស៊ូណែនាំ យ៉ាងដូច្នេះថា "ម៉េចក៏ឯងមិននាំកូនស្រីពូចេញទៅស្វាន? ពូឮថានាងចូលចិត្តស្វានខ្លាំងណាស់"។
បប់ឮដូច្នេះស្លុតចិត្តជាខ្លាំង គ្មានពាក្យវាចារនឹងថ្លែង! ចំណែកឪពុកស៊ូក៏បន្ថែមទៀតថា "ផេកជី ស៊ូ ចូលចិត្តស្វានណាស់។ នាងនឹងស្វានរាល់យប់ ឱ្យតែបបួលនាងចេញទៅក្រៅ"។
នាងផេកជីចុះពីលើជណ្តើរ ប្រាប់ទៅមិត្តប្រុសនាងថា តោះអូនត្រៀមខ្លួនចេញក្រៅរួចហើយ។
២០ នាទីក្រោយមក ពេលឃើញមិត្តប្រុសមុខស្លេកស្លាំងនិងមិននិយាយតបទៅនាងមួយម៉ាត់សោះ នាងក៏សុំទៅនិយាយគ្នាជាមួយឪពុកក្នុងបន្ទប់មួយភ្លែត។
នាងសួរឪពុកថា "តើពុកនិយាយអ្វីខ្លះជាមួយគាត់អំបាញ់មិញ?"។ ឪពុកតបថា "ពុកប្រាប់អ្នកកំលោះនោះថា កូនចូលចិត្តស្វាន"។
ផេកជី ស៊ូ ៖ "ស្លាប់ហើយពុក កូនចូលចិត្តមើលរឿង Oliver Twist (មានន័យ ស្វាន) មិនមែនចូលចិត្តស្វានស្អីអីណាដូចពុកចង់មានន័យនោះទេ"៕
