ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី លួចអាគុយ នៅដីឡូត៍គ្មានលេខ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៦ មករា ឆ្នាំ២០២១ ម៉ោង៧យប់។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ឹម គ្រុយ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យ ដើររកលួចទ្រព្យសម្បត្តិគេ ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញអាគុយម៉ាក Sail ពណ៌ខ្មៅភ្ជាប់ម៉ាស៊ីនភ្លើង រួចជនសង្ស័យក៏លួចដោះយកអាគុយគេចខ្លួន ពេលនោះសមត្ថកិច្ចល្បាតឃើញ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងអាគុយ១, កូនសោលេខ១៧ ចំនួន១, កូនសោលេខ១០ ចំនួន១, ទួណឺវីស១ និងកូនកាំបិត១ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ធ្វើការសាកសួរ។
ចំណែកជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរក តែរកពុំទាន់ឃើញនៅឡើយ៕
