adverise with khmeread 1

កំពុង​ទល់លាមក ហើមពោះ និង​ស្ទះ​ផោម​? ចុច​ត្រង់​កន្លែង​នេះ​នឹង​ដោះស្រាយ​បញ្ហា​មិន​ដល់ ១ នាទី​ទេ​!

    ​វិជ្ជា​ចុច​លើ​រាងកាយ​គឺ​វិធីសាស្ត្រ​បុរាណ​សុទ្ធសាធ ដែល​បាន​ប្រើប្រាស់​រាប់ពាន់​ឆ្នាំ​មកហើយ​ក្នុងប្រទេស​ចិន​។ បច្ចេកទេស​នេះ​ប្រើប្រាស់​ទស្សនៈ​តែមួយ​ដូចនឹង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ដែរ ហើយ​លទ្ធផល​ចេញមក​គឺ​ពិតជា​អស្ចារ្យ​។ ការ​ចុច​លើ​រាងកាយ​នឹង​ជួយ​ធ្វើឱ្យ​ស្រួលខ្លួន មាន​សុខ​ភាពល្អ និង​ព្យាបាល​ជំងឺ​ជាច្រើន​។

​    ​ជាមួយនឹង​ការជួយ​ពី​បច្ចេកទេស​ចុច​លើ​រាងកាយ​តែ​បន្តិច លោកអ្នក​នឹង​អាច​កម្ចាត់​ទល់លាមក ហើមពោះ និង​ស្ទះ​ផោម មិន​ដល់ ១ នាទី​នោះឡើយ​។ វិធីសាស្ត្រ​គឺ​ពិតជា​សាមញ្ញ ហើយ​រាល់​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​៖

​    ​ដំបូង​បំផុត​ត្រូវ​ស្វែងរក​ទីតាំង​ត្រូវ​ចុច​។ ទីតាំង​របស់​វា​ស្ថិតនៅ​ពីរ​ធ្នាប់​ម្រាមដៃ​ក្រោម​ផ្ចិត (​មើលរូប​) បន្ទាប់មក​លោកអ្នក​អាច​សង្កត់​ម្រាមដៃ​លើ​ចំណុច​នេះ​ឱ្យ​ខ្លាំង​រយៈពេល ១ នាទី (​ប្រសិនបើ​យល់ថា​ពិបាក​ទ្រាំ លោកអ្នក​អាច​ប្រើ​បាតដៃ​សង្កត់​ជំនួស​វិញ​)​។

​    ​មិន​ដល់​មួយ​នាទី​ទេ អាកា​រៈ​ទល់លាមក ហើមពោះ និង​ស្ទះ​ផោម​នឹង​បាត់ទៅ​វិញ​ដោយ​ស្វ័យប្រវត្តិ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់