ឃាត់ជនសង្ស័យ០២ នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅខណ្ឌច្បារអំពៅ​

ភ្នំពេញ​ ៖​ ជនសង្ស័យ០២ នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០២រំលងអធ្រាត្រ ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ យ៉ត លីហួរ ភេទ ប្រុស អាយុ​១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ និង២- ឈ្មោះ រៀម ស៊ីថាម ភេទ ប្រុស អាយុ​១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់។ អ្នកទាំង០២ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងក្រាមពណ៌សថ្លា ០១​ ​កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread