រថយន្តនិងម៉ូតូបើកបុកគ្នារបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង​ នាថ្ងៃសៅរ៍ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ ត្រង់ចំណុច ច្រកចូលសត្តឃាតដ្ឋាន លោក ផុន ថាច លើផ្លូវជាតិ២១A ស្ថិតនៅភូមិលេខ ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងរថយន្ត និង ម៉ូតូ  បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

ប៉ូលិសនិយាយថា​ មានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0925 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពីត្បូង ទៅ ជើង រួចឆ្លងផ្លូវបត់ឆ្វេងទៅលិច។

លុះដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក YAMAHA MX King ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1AG-0561 (មិនពាក់មួកសុវត្ថិភាព និង គ្មានកញ្ចក់មើល) អ្នកបើកម៉ូតូឈ្មោះ ឆាយ សុខឆៃ ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) ដែលម៉ូតូបើកក្នុងទិសដៅពីលិចទៅកើត។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី។ មូលហេតុមកពី អ្នកបើករថយន្តបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕


 

adverise with khmeread