កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីអំពើលួចអំពូលភ្លើងសូឡានៅថ្ងៃទី១៣ មករា ឆ្នាំ២០២១ វេលាម៉ោង០៧នៅចំណុចភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រ៉ង មុនីជោតិ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីនគរបាលចូលនិវត្តនិ៍។
ចំណែកជនសង្ស័យឈ្មោះ ភឿង ស៊ីម៉េង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកអំពូលសូឡា ចំនួនមួយគ្រឿង(របស់ជនរងគ្រោះ)។
ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានធ្វើសកម្មភាពលួចអំពូលសូឡារបស់ជនរងគ្រោះដែលដាក់លើរបងបំភ្លឺផ្លូវមុខផ្ទះ ហើយគេចខ្លួនបាត់ទៅ។
លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាក្តុល រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា៖ខ្លួនធ្លាប់បានដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប្រហែល៥ដងមកហើយ មានដូចជា ចេក អំពូលសូឡា ផើងផ្កា។
ករណីនេះជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕
