ការសិក្សា ៖ ករណីធ្វើអត្តឃាតនៅជប៉ុនកើនឡើង ១៦ ភាគរយក្នុងរលកទីពីរនៃកូវីដ១៩

ការស្ទង់មតិមួយបានរកឃើញថាអត្រានៃការធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅក្នុងរលកទី ២ នៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេសក្នុងចំណោមស្ត្រីនិងកុមារ ទោះបីជាអត្រានេះបានធ្លាក់ចុះក្នុងរលកទីមួយ នៅពេលដែលរដ្ឋាភិបាលផ្តល់អំណោយសប្បុរសដល់ប្រជាជនក៏ដោយ។

អត្រានៃការធ្វើអត្តឃាតកាលពីខែកក្កដាដល់ខែតុលាបានកើនឡើង ១៦ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការផ្ទុយស្រឡះពីការធ្លាក់ចុះ ១៤ ភាគរយនៅអំឡុងខែកុម្ភៈដល់ខែមិថុនា នេះយោងតាមកាសិក្សាដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុងនិងវិទ្យាស្ថានសង្គមវិទ្យាក្រុងតូក្យូ។ 

អ្នកនិពន្ធបានសរសេរនៅក្នុងការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី១៥មករាឆ្នាំ២០២១ក្នុងទស្សនាវដ្តី Nature Human Behaviour ថា "ខុសពីស្ថានភាពសេដ្ឋកិច្ចទូទៅ ជំងឺរាតត្បាតនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារក្មេងជំទង់និងស្ត្រី (ជាពិសេសស្ត្រីមេផ្ទះ)"។

ការស្រាវជ្រាវបានរកឃើញថាការធ្លាក់ចុះនៃការធ្វើអត្តឃាតនៅរលកដំបូងបានរងឥទ្ធិពលពីកត្តាដូចជាប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ការកាត់បន្ថយម៉ោងធ្វើការ និង ការបិទសាលារៀន។

របាយការណ៍បាននិយាយថាប៉ុន្តែការធ្លាក់ចុះនេះបានក្រឡាស់វិញ ដោយអត្រានៃការធ្វើអត្តឃាតកើនឡើងដល់ ៣៧ ភាគរយចំពោះស្ត្រី ដែលកើនឡើងប្រហែល ៥ ដងធៀបនឹងបុរស ព្រោះជំងឺរាតត្បាតដែលកំពុងអូសបន្លាយពេល បានប៉ះពាល់ដល់ឧស្សាហកម្ម កន្លែងដែលស្ត្រីធ្វើការដូចបុរសដែរ ដែលវាធ្វើឱ្យមានការលំបាកធ្ងន់ធ្ងរដល់ស្ត្រីជាម្តាយដែលធ្វើការងារ ខណៈអំពើហិង្សាក្នុងគ្រួសារក៏បានកើនឡើងផងដែរ។ 

ការសិក្សា ដែលផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាលចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៦ ដល់ខែតុលាឆ្នាំ ២០២០ បានរកឃើញថា អត្រាធ្វើអត្តឃាតរបស់កុមារបានកើនឡើង ៤៩ ភាគរយក្នុងរលកទី ២ បន្ទាប់ពីការបិទសាលារៀនទូទាំងប្រទេស៕ ប្រភព ៖ Asiaone


 

adverise with khmeread