តារាសម្តែងដ៏សង្ហារបស់មីយ៉ាន់ម៉ាកោរសក់បួសធ្វើជាព្រះសង្ឃ នាំឱ្យផ្អើលពេញបណ្តាញសង្គម

វាហាក់ជាការខុសឆ្គងដែលហៅ Paing Takhon ថាជាព្រះសង្ឃសង្ហា ប៉ុន្តែនៅពេលដែលតារាសម្តែងមីយ៉ាន់ម៉ារូបនេះកោរសក់ហើយស្លៀកពាក់ស្បង់ចីវរនោះ ព្រះអង្គបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃអង្គារ (១២ មករា) និស្សិតចិត្តវិទ្យាវ័យ ២៤ ឆ្នាំរូបនេះបានបង្ហោះរូបថតរបស់ខ្លួនមើលទៅមានសភាពស្ងប់សុខនៅក្នុងស្បង់ចីវរ។

ព្រះអង្គក៏បានបង្ហាញដៃផ្នែកខាងលើគួរឱ្យចាប់អារម្មណ៍ផងដែរ គឺស្នាមសាក់។

ព្រះអង្គបានសរសេរថា "ចំណាយពេលវេលាឆ្នាំថ្មី ២០២១ របស់ខ្ញុំ ធ្វើជាព្រះសង្ឃរយៈពេល ១០ ថ្ងៃ ហើយខ្ញុំមានអារម្មណ៍សុខសាន្ដហើយបានស្គាល់ខ្លួនឯងបានច្រើនថែមទៀត…"។

ពិតណាស់ រូបសម្រស់របស់តារាបង្ហាញម៉ូតប្រែជាតារាសម្តែងល្បីរបស់មីយ៉ាន់ម៉ារូបនេះបានឆក់អស់បេះដូងអ្នកគាំទ្រ ដោយមានអ្នកគាំទ្រម្នាក់សរសេរថា "ប្រសិនបើព្រះសង្ឃនៅវត្តរបស់ខ្ញុំពិតជាសង្ហាបែបនេះមែន ខ្ញុំខ្លាចថាខ្ញុំនឹងមិនបានទៅវត្តម្តងទៀតទេ ព្រោះភ័យខ្លាចថាខ្ញុំនឹងប្រព្រឹត្តបាប"៕


 

adverise with khmeread