ភ្នំពេញៈ មួយរយៈចុងក្រោយនេះ ដោយមិនសូវមានវត្តមានក្នុងវិថីសិល្បៈ ប៉ុន្តែ តារាសម្តែងនាង គីមមួយ ហៅ មួយមួយ មិនបានឃ្លាតឆ្ងាយពីវិថីសិល្បៈឡើយ ជាពិសេស មិត្តរួមអាជីព ជាច្រើន បានចូលរួមសម្ពោធ ហាងថែរក្សាសម្ភស្សរបស់នាង កាលពីព្រឹកថ្ងៃសុក្រ ទី១៥ មករា ២០២០ នៅក្នុងបូរីប៉េងហួត ភូមិន្ទ ដែលស្ថិតតាមបណ្តោយផ្លូវ៥៩៨។
មជ្ឈមណ្ឌលថែរក្សាសម្រស់ ប៉ូប៉ូប៊ីយូធីស្បា & គ្លីនិក POPO BEAUTY SPA & CLINIC បានសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីលោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងអ្នកលក់អនឡាញល្បីៗឈ្មោះដែលមានងារជាឧកញ៉ា និងលោកជំទាវ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកជំទាវ ប៉ុល មុន្នីរ័ត្ន និង តារាសម្តែង គីមមួយ អគ្គនាយិកា បានសម្តែងអារម្មណ៍រំភើប ខណៈដែលវត្តមាន របស់ភ្ញៀវកិត្តិយសទាំងអស់ បានមកចូលរួមយ៉ាងកកកុញតែម្តង។
អគ្គនាយិកា គីមមួយ បានអោយដឹងថា នៅ ប៉ូប៉ូប៊ីយូធីស្បា & គ្លីនិក របស់នាង មានសេវាកម្មថែរក្សាសម្រស់ ពីប្រភេទសម្រាប់ភ្ញៀវជ្រើសរើស គឺការប្រើប្រាស់ផលិតផល ដែលមានគុណភាពមកពីប្រទេសកូរ៉េ និង ផលិតផល គ្មានជាតិគីមី ក្នុងស្រុក ហើយអ្វីដែលសំខាន់នោះ គឺ ប៉ូប៉ូប៊ីយូធីស្បា & គ្លីនិក មានចំណុចទាក់ទាញនិងសេវាពិសេសគឺស្ប៉ា ដែលទទួលបានការកោតសរសើរពីភ្ញៀវគ្រប់ស្រទាប់វណ្ណៈ។
គីមមួយ បន្តថា សម្រាប់អតិថិជន ដែលមកទទួលសេវាកម្មនៅ ប៉ូប៊ីយូធីស្បា & គ្លីនិក ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា និងទទួលបានការបញ្ចុះតំលៃ ៥០ភាគរយ ទាំងអស់។
មជ្ឈមណ្ឌលថែរក្សាសម្រស់ POPO BEAUTY SPA & CLINIC នេះដែរមានគ្រប់សេវាកម្មទាំងអស់ដោយផ្ដោតសំខាន់ទៅលើការថែរក្សាសម្រស់របស់បុរសនារី។ ក្នុងនោះមានការថែរក្សាសម្ផស្សដោយការវះកាត់ និងតាមបែបធម្មជាតិដោយមានការសហការជាមួយវេជ្ជបណ្ឌិតកែសម្ផស្សមកពីប្រទេសកូរ៉េ និងប្រទេសថៃ៕
