អភិបាលរដ្ឋមួយរបស់អូស្ត្រាលីនឹងហាមមនុស្សមិនឱ្យចូលបារ ភោជនីយដ្ឋាន និង កន្លែងធ្វើការ បើមិនព្រមចាក់វ៉ាក់សាំង

អ្នកទាំងឡាយណាដែលបដិសេធមិនទទួលវ៉ាក់សាំងកូវីដ១៩ អាចត្រូវបានហាមឃាត់ពីហាងស្រា ភោជនីយដ្ឋាន ឬ កន្លែងធ្វើការរបស់ពួកគេ ក្រោមផែនការថ្មីចែសដែលស្នើឡើងដោយលោកស្រី Gladys Berejiklian។

អភិបាលរដ្ឋ New South Wales របស់អូស្ត្រាលីរូបនេះបានលាតត្រដាងថា លោកស្រីកំពុងពិចារណាអនុវត្តបទប្បញ្ញត្តិដែលនឹងហាមប្រជាជនណា ដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យចូលកន្លែងជាក់លាក់មួយចំនួន។

លោកស្រីបាននិយាយថា វិធានការនេះមានគោលបំណងជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំង ដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ហើយអ្នករកស៊ីត្រូវតែប្រាកដថា ភ្ញៀវរបស់ពួកគេបានទទួលការចាក់ថ្នាំបង្ការនេះ។

លោកស្រី Berejiklian បានប្រាប់សារព័ត៌មាន Daily Telegraph ថា "ច្បាស់ណាស់ឱកាសក្នុងការធ្វើដំណើរទៅក្រៅប្រទេសឬឱកាសចូលកន្លែងធ្វើការឬទីកន្លែងជាក់លាក់មួយចំនួនអាចត្រូវបានបង្កើន ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង"។

រដ្ឋាភិបាលអូស្ត្រាលីមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាស្រេចសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Pfizer និង Novavax ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer នៅខែក្រោយ៕ ប្រភព ៖ Daily Mail


 

adverise with khmeread