adverise with khmeread 0

ដៃ​បង្ហាញ​ពី​អាយុ​ជ្រេ​របស់​លោកអ្នក​! នេះ​ជា​របៀប​បញ្ឈប់​បញ្ហា​នេះ​!

    ​នៅពេល​និយាយ​ដល់​អាយុ​ចាស់​របស់​ស្បែក លោកអ្នក​ច្បាស់​ជា​បារម្ភ​ក្នុង​ចិត្ត​ភ្លាមៗ​អំពី​ការប្រែប្រួល​រូបរាង​ស្បែក​នៅលើ​មុខ ក និង​ទ្រូង​។​

​    ​ផ្នែក​មួយ​នៃ​ភាព​ចាស់​ជ្រីវជ្រួញ​លើ​ស្បែក​ដណ្តប់​រាងកាយ​ដែល​អាច​មើលឃើញ​ច្បាស់​ជាងគេ​បំផុត​ក្នុងចំណោម​មួយ​តួខ្លួន​មនុស្ស​គឺ​ដៃ​! ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិនដែល​បាន​ចាប់អារម្មណ៍​នឹង​វា​នោះទេ​។ តែ​ទោះយ៉ាងណា លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ​អំពី​រឿងនេះ​ទេ​។ មាន​វិធី​មួយ​ដែល​នឹង​ជួយ​លោកអ្នក​រក្សា​ដៃ​ឱ្យនៅ​ក្មេង​ជាង​វ័យ​បាន​រយៈពេល​យូរ​។

​    ​* រាល់​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖   
​    ​- ស្ករត្នោត ២ ស្លាបព្រា​


​    ​- ប្រេង​អូ​លីវ ឬ​ប្រេងដូង ១ ស្លាបព្រា​បាយ​


​    ​- ម្សៅ​ដើម​យីហ៊ុប ១ ស្លាបព្រា​បាយ

​    ​លាយ​គ្រឿងផ្សំ​ទាំងបី​ចូលគ្នា ហើយ​លាប​លើ​ដៃ​ថ្នមៗ រួច​ទុកចោល​មួយសន្ទុះ​ធំ សឹម​លាង​សម្អាត​ដៃ​។ ឧស្សាហ៍​ធ្វើបែបនេះ​រាល់ថ្ងៃ​លោកអ្នក​នឹង​បញ្ចប់​ភាព​ចាស់​ជ្រីវជ្រួញ​របស់​ស្បែ​កដៃ​យ៉ាង​ឆាប់រហ័ស​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ

អ្នកនឹងចូលចិត្ត

មតិយោបល់