បាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ និង៥០នាទី នៅចំណុចក្រុមទី០៦ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សែ ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិភ្នំប្រាំពីរឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន១១ថង់ ទម្ងន់១,៧៧ក្រាម, ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿញៀនមួយចំនួន។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
