យោងតាមការស្ទាបស្ទង់មួយក្នុងឆ្នាំ២០១៩ពីក្រុមប្រឹក្សាដំណេកល្អប្រសើររបស់អាមេរិក មនុស្សសព្វថ្ងៃពិបាកគេងភ្លាមឱ្យលក់ភ្លែតខ្លាំងណាស់។ ហើយជំងឺកូវីដ១៩បច្ចុប្បន្នរឹតតែធ្វើឱ្យដំណេកស្កប់ស្កល់ក្លាយជារឿងលំបាកបំពេញបានបំផុត។ មនុស្សច្រើនឡើងបានរាយការណ៍អំពីដំណេកមិនលក់របស់ពួកគេ និងមនុស្សតិចតួចណាស់បានដេកលក់ស្កប់ស្កល់។
ពូកទន់មានគុណភាពខ្ពស់និងខ្នើយទន់ល្មឿយល្អអាចជួយឱ្យអ្នកគេងបានស្រួល ប៉ុន្តែក៏មានវិធីផ្សេងមួយទៀតអាចជួយលោកអ្នកឆាប់គេងលក់យ៉ាងមានប្រសិទ្ធភាពដែរ គឺស្តាប់តន្ត្រីស្រទន់។
ត្បិតតន្ត្រីពេលខ្លះមិនអាចជួយមនុស្សដែលស្ត្រេសខ្លាំងគេងលក់បានឆាប់ តែវាអាចជួយមនុស្សមួយចំនួនធំឆាប់គេងលក់។
នៅពេលនិយាយដល់ការស្តាប់តន្ត្រី លោកអ្នកមិនអាចប្រើកាសទូទៅដែលស្តាប់រាល់ថ្ងៃនោះទេ គឺត្រូវស្តាប់កាសដែលរចនាឡើងសម្រាប់ដំណេក។
កាសដែលល្អសម្រាប់ដំណេកគឺមានរូបរាងដូចខាងក្រោមនេះឯង ហើយមានក្រុមហ៊ុនច្រើនណាស់ ដែលផលិតកាសមានរូបរាងដូចខាងក្រោម ដែលវាអាចស្តាប់បានរហូតដល់១០ម៉ោងឡើងឯណោះ និង មិនបង្កការឈឺចាប់ក្នុងត្រចៀកនោះឡើយ៕
