និស្សិតផ្នែកធុរកិច្ចម្នាក់ដែលស្រកទម្ងន់ ១០ គីឡូក្នុងរយៈពេល ២ ខែបានបង្ហាញពីការផ្លាស់ប្តូរទម្លាប់សាមញ្ញៗ ៣ យ៉ាងដែលជួយឱ្យនាងសម្រេចបានរូបរាងស្វ៊ែលស្ទើរមិនគួរឱ្យជឿ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១១មករា។
នាង Lily Turton បានផ្លាស់ប្តូររូបរាងប្លែករបស់នាង ដោយការតាមដានកាឡូរី កាត់បន្ថយបរិមាណអាហារ និង រួមបញ្ចូលការហ្វឹកហាត់សម្រកទម្ងន់ចូលទៅក្នុងទម្លាប់ហាត់ប្រាណរបស់នាង ដែលពីមុនមកនាងធ្លាប់តែផ្តោតលើចង្វាក់បេះដូង។
និស្សិតអាយុ ១៨ ឆ្នាំមកពីទីក្រុង Sunshine Coast រដ្ឋ Queensland ដែលជាអ្នកនិពន្ធសៀវភៅធ្វើម្ហូបអាហារដើម្បីសុខភាពឈ្មោះថា "Food to Fuel" បាននិយាយថា នាងបានចាប់ផ្តើមដំណើរទៅរកការផ្លាស់ប្តូរទំនាក់ទំនងជាមួយអាហារ ហើយឈានដល់គោលដៅរបស់នាង ខណៈនាងនៅតែអាចញ៉ាំអាហារចូលចិត្តបានដដែល។
នាង Turton ដែលកំពុងសិក្សាវគ្គអាហារូបត្ថម្ភក្រៅម៉ោងផងដែរនោះ បានចាប់ផ្តើមសម្រកទម្ងន់ដោយការស្រាវជ្រាវដង់ស៊ីតេកាឡូរីនៃអាហារផ្សេងៗគ្នាដើម្បីកំណត់ថាតើនាងគួរញ៉ាំអ្វីសម្រាប់ការសម្រកទម្ងន់ឱ្យបានលឿនប៉ុន្តែមាននិរន្តរភាព។
នាងចាប់ផ្តើមតាមដានការទទួលទានកាឡូរីប្រចាំថ្ងៃរបស់នាងដើម្បីធានាថានាងញ៉ាំកាឡូរីទាប ដើម្បីឱ្យរាងកាយឆាប់ដុតកាល់ឡូរីអស់។
កាឡូរីទាបគឺជាថាមពលដែលរាងកាយរបស់អ្នកត្រូវការដើម្បីរស់រាននិងរក្សាទម្ងន់បច្ចុប្បន្នឱ្យថេរ ដូច្នេះចូរដកតម្លៃកាឡូរីនៃអាហារប្រចាំថ្ងៃរបស់អ្នក។
ឧទាហរណ៍ ប្រសិនបើរាងកាយរបស់អ្នកត្រូវការថាមពល ២០០០ កាឡូរីក្នុងមួយថ្ងៃហើយអ្នកទទួលទានតែ ១២០០ ក្នុងមួយថ្ងៃ នោះលោកអ្នកនឹងខ្វះកាឡូរី ៨០០ ហើយលោកអ្នកនឹងឆាប់ស្រកទម្ងន់ ដរាបណា រក្សាកាល់ឡូរីទាបដូច្នេះបាន។
នាង Turton ក៏និយាយដែរថានាងនៅឆ្ងាយពីមនុស្សគិតអវិជ្ជមាន ដែលអនុញ្ញាតឱ្យនាងចំណាយពេលច្រើនដើម្បីសម្រេចគោលដៅរបស់នាង។
គន្លឹះដទៃទៀតដើម្បីឆាប់ស្រកទម្ងន់របស់នាង Turton រួមមាន ៖
១. គេងឱ្យបានឆ្អែត
២. ញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន
៣. កុំបង្អត់អាហារខ្លួនឯងឱ្យសោះ
៤. ត្រូវសកម្មផ្នែករាងកាយជានិច្ច
៥. ដើម្បីស្រកទម្ងន់បានសម្រេចគឺត្រូវការពេលយូរ ដូច្នេះត្រូវអត់ធ្មត់ឱ្យបានខ្ពស់៕
