ការរឹតបន្តឹងនៅចក្រភពអង់គ្លេសនឹងត្រូវបន្ធូរបន្ថយសន្សឹមៗចាប់ពីដើមខែមីនា ពេលមនុស្សចាស់បានចាក់វ៉ាក់សាំងគ្រប់គ្នា

ការបិទប្រទេសដ៏តឹងរ៉ឹងនឹងត្រូវបន្ធូរបន្ថយសន្សឹមៗនៅចក្រភពអង់គ្លេសចាប់ពីដើមខែមីនាចំពេលមានក្តីសង្ឃឹមកើនឡើងថាគោលដៅនៃការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់នៅត្រឹមខែកញ្ញាអាចសម្រេចបានក្នុងពេលតែប៉ុន្មានខែ។

ប្រជាជន ៥ លាននាក់ផ្សេងទៀតនឹងត្រូវអញ្ជើញឱ្យទទួលបានការចាក់ថ្នាំបង្ការចាប់ពីថ្ងៃនេះតទៅដោយអ្នកខ្លះនៅ Whitehall លើកឡើងថា ការចាក់វ៉ាក់សាំងដំណើរការទៅយ៉ាងរលូន ដូច្នេះប្រជាជនទាំងអស់ប្រហែលជាអាចចាក់វ៉ាក់សាំងបានគ្រប់គ្នាត្រឹមខែមិថុនាជាជាងខែកញ្ញា។

រដ្ឋមន្រ្តីវ៉ាក់សាំង Nadhim Zahawi មានសុទិដ្ឋិនិយមថាវ៉ាក់សាំងនឹងចាក់ដល់ប្រជាជនគ្រប់គ្នាបានឆាប់ជាងការរំពឹងហើយការបន្ធូរបន្ថយការរឹតបន្តឹងនឹងចាប់ផ្តើមពីដើមខែមីនា។

លោកបាននិយាយថាការរឹតត្បិតនេះអាចត្រូវបានបន្ធូរជាបណ្តើរៗនៅ ២ ទៅ ៣ សប្តាហ៍បន្ទាប់ពីពាក់កណ្តាលខែកុម្ភៈ ក្រោយពីយើងបានការពារក្រុមមនុស្សអាទិភាពទាំង ៤ រួចរាល់។

នេះបញ្ចូលទាំងមនុស្ស ៤,៦ លានក្នុងអាយុខ្ទង់ ៧០ ឆ្នាំប្លាយបូកនឹងមួយលាននាក់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់ថាជា "ជនងាយរងគ្រោះខ្លាំងបំផុត" ពីព្រោះពួកគេមានជំងឺប្រចាំកាយដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ក្នុងនោះមានអ្នកជំងឺមហារីកឬអ្នកដែលទទួលការប្តូរសរីរាង្គជាដើម៕ ប្រភព ៖ Daily Mail

adverise with khmeread