កីឡាករបាល់ទាត់មានកប់ពពកលើលោក មិនមែនជា Cristiano Ronaldo ហើយក៏មិនមែនជា Lionel Messi នោះដែរ គឺកីឡាករជម្រើសជាតិព្រុយណេរូបនេះ

អ្នកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាកីឡាករអាស៊ីរូបនេះជាប់នៅកំពូលតារាកីឡាករមានបំផុតលើលោកក្នុងឆ្នាំ២០២០ ប៉ុន្ដែវាគឺជាការពិត។ អតីតកីឡាករវ័យក្មេងរបស់ក្រុមបាល់ទាត់ Leicester City (បច្ចុប្បន្នលេងឱ្យក្លឹប Marítimo របស់ប្រទេសព័រទុយហ្គាល់) រូបនេះត្រូវគេគិតថាជាកីឡាករមានបំផុតក្នុងពិភពបាល់ទាត់។ Faiq Bolkiah គឺជាកីឡាករមានបំផុតលើលោកក្នុងឆ្នាំ២០២០ មិនមែនដោយសារជំនាញទាត់បាល់របស់គាត់ទេ តែនោះដោយសារតែកេរ្តិ៍មរតរបស់គ្រួសារគាត់។ ស្ដេចស៊ុលតង់នៃប្រទេសព្រុយណេ Hassanal Bolkiah គឺជាឪពុកមារបស់ឪពុករបស់លោក Faiq Bolkiah។ ទ្រព្យសម្បត្តិសុទ្ធរបស់ Faiq Bolkiah ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២០ ពាន់លានដុល្លារដែលធ្វើឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ ។

គួររំលឹកផងដែរថា Faiq Bolkiah វ័យ២២ឆ្នាំ គឺជាសមាជិកម្នាក់ក្នុងគ្រួសារ​ស្តេ​ចព្រុយណេ និងជាកីឡាករខ្សែបម្រើម្នាក់លេងឱ្យក្លឹប Marítimo របស់ប្រទេសព័រទុយហ្គាល់ និងជាជម្រើសជាតិព្រុយណេផងដែរ។ ហើយគាត់ក៏ជាប្រធានក្រុមបាល់ជម្រើសជាតិមួយនេះផងដែរ។

ដោយឡែកកីឡករមានបំផុតបន្ទាប់ពីកីឡាកររូបនេះ គឺ Cristiano Ronaldo ដោយទ្រព្យសម្បត្តិសុទ្ធ ៤៦០លានដុល្លារ និងទី៣ គឺ David Beckham ដោយទ្រព្យសម្បត្តិសុទ្ធ ៤៥០លានដុល្លារ និងទី៤ គឺ Lionel Messi ដោយទ្រព្យសម្បត្តិសុទ្ធ៤០០លានដុល្លារ៕

adverise with khmeread