Snake 1

អ្នកភូមិម្នាក់ធ្វើឲ្យក្រុមជីវវិទ្យាមិនសប្បាយចិត្ត ដោយសារសម្លាប់ពស់៨០ក្បាល

          អ្នកបរិស្ថានបានរិះគន់​អ្នក​ភូមិ​ម្នាក់​ដែល​បាន​សម្លាប់​សត្វពស់អស់​៨០​ក្បាល​ ដោយគ្រាន់តែ​ប្រើ​ចបជីក ប៉ុន្តែ​អ្នក​ជិតខាងរ​បស់​គាត់​ចង់ផ្តល់​រង្វាន់​ដល់​គាត់ចំពោះភា​ព​ក្លាហានទៅវិញ។​

          អ្នក​ស្រី Sagibat Islammagonedova វ័យ៦០​ឆ្នាំ​​បាន​ជួប​សត្វពស់នេះ​ដោយ​ចៃដន្យ ខណៈពេល​រៀបចំសួនបន្លែ​នៅ​ក្បែរផ្ទះរបស់​អ្នកស្រី​នៅ​ភូមិ Temirgoe នៅ​សាធារណរដ្ឋ Dagestan ភាគនិរតីនៃ​ប្រទេសរុស្ស៊ី។

          អ្នក​ភូមិ​បាន​ហៅ​អ្នក​ស្រីមក​ទទួល​រង្វាន់​ចំពោះភាព​ក្លាយហាន ប៉ុន្តែ​អ្នក​ជំ​នាញ​សត្វព្រៃ​បានថ្កោលទោស​ចំពោះសកម្មភាព​របស់គាត់ ដោយនិយាយថា ពស់ទាំងនេះមាន​អត្ថប្រយោជន៍​ចំពោះ​បរិស្ថាន។

          អ្នកស្រី Islammagomedova បាន​ជួប​សំបុក​ពស់​ដោយ​ចៃដន្យ​ ខណៈ​ពេល​អ្នក​ស្រី​កំពុង​ដាំដំឡូង​ជាមួយកូនប្រុស។

          អ្នកភូមិ​បានទទូច​ឲ្យ​មន្ត្រី​ថ្នាក់ស្រុក​ផ្តល់រង្វាន់​ដល់អ្នក​ស្រី​ចំពោះ​ការ​កំចាត់​​ពស់ចេញពីភូមិយ៉ាងច្រើន ប៉ុន្តែ​អ្នក​ជំនាញ​សត្វព្រៃ​បាន​អះអាងថា អ្នក​ស្រីប្រ​ហែល​ជា​បានបំផ្លាញ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ក្នុងតំបន់​។

          ឥឡូវនេះ អ្នក​ជីវវិទ្យា​ក្នុងមូលដ្ឋាន​មាន​គម្រោង​ពិភាក្សាជាមួយអ្នក​ភូមិ​ ដើម្បី​ព្យាយាម​ទប់ស្កាត់មិនឲ្យ​មាន​ការសម្លាប់​សត្វពស់ដែលមិនបង្ក​គ្រោះថ្នាក់​​​នាពេលខាងមុខទៀត៕

អ្នកនឹងចូលចិត្ត

មតិយោបល់