ទីក្រុងមួយនៅប្រទេសនូវែលហ្សេឡង់បានបិទផ្លូវរយៈពេលមួយខែដើម្បីអនុញ្ញាតឱ្យសត្វតោសមុទ្រចូលដល់ឆ្នេរខ្សាច់ ខណៈពេលពួកវាមើលថែកូនៗពួកវានៅឯទីលានវាយកូនហ្គោលមួយ។
សត្វតោសមុទ្រនូវែលសេឡង់ Hiriwa បានប្រាសចាកប្រពៃណីរបស់វា ដោយជ្រើសរើសយកទីលានវាយកូនហ្គោល Chisholm Links នៅទីក្រុង Dunedin នៅកោះខាងត្បូងរបស់ប្រទេសនេះដើម្បីផ្តល់កំណើតឱ្យកូនទី ៥ របស់វា។
តោសមុទ្រ Hiriwa ត្រូវការឆ្លងតំបន់ John Wilson Ocean Drive ដែលខ័ណ្ឌចែកទីលានកូនហ្គោលពីឆ្នេរ សម្រាប់ចំណីនៅមហាសមុទ្រ ខណៈពួកវាមើលថែកូនទើបនឹងកើត។
អ្នកអភិរក្សជីវឧស្ម័នជីវចម្រុះឆ្នេរសមុទ្រ Otago លោក Jim Fyfe បានប្រាប់សារព័ត៌មាន RNZ ថា "តោសមុទ្រញីនេះបានឡើងមកឆ្នេរ John Wilson Drive ហើយចូលទៅក្នុងទីលានវាយកូនហ្គោលដើម្បីសម្ងំនៅគុម្ពោតព្រៃនៅទីនោះ"។
លោក Fyfe បាននិយាយថា គាត់ដឹងថា Hiriwa បានសម្រាលកូន ដោយសារវាអាចទាញសុកបោះចោលលើច្រាំងថ្មចោត ដូច្នេះវានឹងមិនទាក់ទាញសុនខមកជិតវាទេ៕ ប្រភព ៖ Daily Mail
