កំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយប៉ូលិសស្រុកចំការលើ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបុសខ្នុរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ១២នាក់ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
ប៉ូលិសនិយាយថា ជនសង្ស័យ១២នាក់រួមមាន ១-ឈ្មោះ ស៊ិន វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ, ២-ឈ្មោះ ហេង ហ៊ាញ ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ, ៣-ឈ្មោះ ធឹម ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិក្រពាំងក្រសាំង ឃុំមៀន ស្រុកព្រៃឈរ, ៤-ឈ្មោះ លាង រស់ ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិដីថ្មី ឃុំតាអុង ស្រុកចំការលើ, ៥-ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ, ៦-ឈ្មោះ ឆន ណារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ, ៧-ឈ្មោះ គៀន វឌ្ឍនៈ ហៅធី ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ, ៨-ឈ្មោះ សំ ហេង ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ, ៩-ឈ្មោះ ហ៊ាន ទ្រា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិដីថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ, ១០-ឈ្មោះ ខុម ថៃ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិដីថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ, ១១-ឈ្មោះ ទុន គាងហ៊ួរ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិវាលធ្នួង ឃុំបុសខ្នុរ ស្រុកចំការលើ និង១២-ឈ្មោះ ធុច រី ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ប៉ូលិសបន្តថា ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់, ទូរសព្ទដៃចំនួន០៨គ្រឿង, ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង, កាំភ្លើងកែច្នៃចំនួន០១ដើ និងដាវ០១ដើម។ បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្តតាមនីតិវិធី៕
