លោកត្រាំខឹងខ្លាំង ដែលតារាល្បីៗចូលរួមថ្ងៃសម្ពោធតំណែងលោកបាយដិន ដែលកាល៤ឆ្នាំមុន គាត់ខំអញ្ជើញ អត់ចូលរួមសោះ

លោកដូណាល់ត្រាំខឹងសម្បាយ៉ាងខ្លាំងដែលលោកចូបាយដិនអាចទាក់ទាញក្រុមតារាល្បីៗចូលរួមថ្ងៃបើកសម្ពោធកាន់តំណែងរបស់លោក ដែលផ្ទុយពីពិធីផ្ទាល់របស់ប្រធានាធិបតីត្រាំកាលពី ៤ ឆ្នាំមុន ដែលស្ងាត់ជ្រងំ។

លោកត្រាំដែលនឹងចាកចេញពីសេតវិមានមុនពេលថ្ងៃត្រង់នៅថ្ងៃពុធទី២០មករា ត្រូវបានរាយការណ៍ដោយកាសែត Washington Post ថាមានការខឹងសម្បាយ៉ាងខ្លាំង ដែលតារាៗទៅសម្ដែងក្នុងព្រឹត្តិការណ៍របស់លោកចូបាយដិន ។

ខណៈពេលដែលលោកត្រាំហៅតារាល្បីៗមិនបានសោះ លោកបាយដិនបានបញ្ជាក់ពីវត្តមានរបស់ Jennifer Lopez, Lady Gaga, Tom Hanks និងតារាប្រចាំប្រទេសលោក Garth Brooks សម្រាប់ព្រឹត្តិការណ៍របស់គាត់ ដោយគាត់កំពុងជំរុញឱ្យប្រជាជនមើលពីផ្ទះដោយសារជំងឺរាតត្បាត។

កាលពី ៤ ឆ្នាំមុនត្រាំទាក់ទាញបានតែតារាមិនសូវល្បីដូចជា Toby Keith និង Lee Greenwood ក្រុមតន្រ្តីរ៉ុក 3 Doors Down និងThe Piano Guys, DJ RaviDrum និង The Frontmen of Country។ លោក Elton John, តារាចម្រៀងអង់គ្លេស Rebecca Ferguson និង Charlotte Church រួមទាំង Moby បានច្រានចោលការអញ្ជើញឱ្យទៅសម្ដែងទាំងអស់៕

adverise with khmeread