សង្គ្រាមដណ្តើមកម្មសិទ្ធិលើ "គីមឈី" ផ្ទុះឡើងសាជាថ្មីរវាងកូរ៉េនិងចិន

តារាអ៊ីនធឺណេតកូរ៉េខាងត្បូងដ៏ល្បីម្នាក់ ដែលតែងផ្សាយផ្ទាល់ការញ៉ាំអាហារផ្សេងៗគ្នានោះ កំពុងរងការរិះគន់ ចំពេលកំពុងមានជម្លោះតាមអនឡាញជុំវិញថាតើគីមឈីជារបស់កូរ៉េឬរបស់ចិន។

YouTuber ដែលមានឈ្មោះថា Hamzy បានជាប់ផុងនៅក្នុងការប៉ះទង្គិចគ្នាខាងវប្បធម៌ នៅពេលដែលនាងបានបន្ថែមរូបសញ្ញាមេដៃទៅលើការបញ្ចេញមតិមួយតាមអនឡាញអំពី "ចិនប្លន់យកគីមឈីរបស់កូរ៉េ"។

អ្នកប្រើប្រាស់អ៊ីនធឺណេតចិននិយាយថា នាងបានប្រមាថចិន ដោយបង្ហាញការយល់ស្របរបស់នាងចំពោះអ្វីដែលគេមើលឃើញថាការបញ្ចេញមតិប្រឆាំងនឹងចិន។

ក្រុមហ៊ុន Suxian Advertising ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលដំណើរការគណនីវីដេអូនិងហាងលក់តាមអនឡាញរបស់នាង Hamzy នៅប្រទេសចិន ត្រូវបានដកស្រង់សម្តីដោយនិយាយថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនាង ដោយបិទហាងលក់តាមអនឡាញទាំងអស់របស់នាងនៅលើ Taobao និង លុបវីដេអូរបស់នាងចេញទាំងអស់៕ ប្រភព ៖ South China Morning Post

adverise with khmeread